គ្រូបង្វឹកបាល់ទាត់ និងអ្នកឧបត្ថម្ភ ចាប់រំលោភ ក្មេងប្រុស៩នាក់
ថៃ៖ ចំនួនក្មេងប្រុស ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានចាប់រំលោភ ដោយគ្រូបង្វឹកបាល់ទាត់ និងអ្នកឧបត្ថម្ភក្រុមរបស់ពួកគេ នៅក្នុងខេត្ត Udon Thani គឺបានកើនឡើងដល់ ៩ នាក់ហើយ បើយោងឱ្យដឹងតាមប៉ូលិសរបស់ថៃ និងមូលនិធិមួយ ។
ព័ត៌មានថ្មីៗ ត្រូវបានចែករំលែក នៅក្នុងកិច្ចប្រជុំរវាងមន្ត្រី និងលោកស្រី Pavena Hongsakula ប្រធានមូលនិធិ Pavena សម្រាប់ស្ត្រី និងកុមារ នៅទីក្រុង Udon Thani កាលពីថ្ងៃសៅរ៍ នេះយោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ។
ប៉ូលីស និងអ្នកចូលរួមផ្សេងទៀត នៅក្នុងកិច្ចប្រជុំបាននិយាយថា ឪពុកម្តាយរបស់ក្មេងប្រុសម្នាក់ទៀត បានដាក់ពាក្យបណ្តឹងស្រដៀង នឹងមិត្តរួមក្រុមបាល់ទាត់ចំនួន៧នាក់ នៅសាលាបឋមសិក្សាមួយ នៅក្នុងស្រុក Kumphawapi ។
ក្រៅពីជនរងគ្រោះទាំង៨នាក់ ប៉ូលិសបានរកឃើញក្មេងប្រុស មិនទាន់គ្រប់អាយុម្នាក់ទៀត ដែលថតក្នុងវីដេអូឃ្លីប ហើយកំពុងសាកសួរគាត់។ ជនរងគ្រោះទាំងអស់មានអាយុពី ១០ឆ្នាំ ទៅ១៣ឆ្នាំ ។
អ្នកស្រី Pavena បានលើកឡើងថា អាជ្ញាធរអប់រំ នឹងដាក់វិធានការការពារ កុំឲ្យការរំលោភបំពានកើតឡើងម្តងទៀត និងធានាសុវត្ថិភាព របស់កុមារ ហើយក្រសួងយុត្តិធម៌នឹងផ្តល់សំណងចំនួន ៥៥.០០០ បាតដល់ជនរងគ្រោះម្នាក់ៗ ។
ជនជាប់ចោទជាគ្រូបង្វឹកក្រុមបាល់ទាត់ ដែលអាយុ ៤៣ ឆ្នាំ បង្ហាត់ដល់ក្មេងប្រុស និងជនជាប់ចោទម្នាក់ទៀត ជាមេចូលនិវត្តន៍អាយុ ៦៤ ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែធ្នូ ហើយបានសារភាព ពីបទរំលោភបំពានផ្លូវភេទ បន្ទាប់ពីប៉ូលីស បានរកឃើញឃ្លីបវីដេអូ ជាច្រើនដែលបង្ហាញពីវា ។
គ្រូបង្វឹក និងអ្នកឧបត្ថម្ភ បានចោទប្រកាន់ថា បានបញ្ចុះបញ្ចូលកីឡាករក្មេងៗ ឱ្យស្នាក់នៅផ្ទះរបស់ពួកគេ ហើយក្រោយមកបានរំលោភបំពាន ផ្លូវភេទលើក្មេងប្រុស។ សមាជិកក្រុមពីរនាក់ទាំងពីរអាយុ១០ឆ្នាំ ត្រូវបានជួយសង្គ្រោះដោយមូលនិធិ៕