ផ្ទុះឡើងនូវការតវ៉ាដោយហិង្សា នៅទីក្រុង Dublin ប្រទេសអៀរឡង់ បន្ទាប់ពីកុមារមួយចំនួនរងរបួស ក្នុងការវាយប្រហារដោយកាំបិត
អៀរឡង់៖ នៅក្នុងរដ្ឋធានី Dublin របស់ប្រទេសអៀរឡង់ ការតវ៉ាដោយហិង្សាបានផ្ទុះឡើង បន្ទាប់ពីមនុស្ស៤ នាក់រួមទាំងកុមារតូចៗចំនួន ៣នាក់បានរងរបួស នៅក្នុងការវាយប្រហារ ដែលគេសង្ស័យថាបានចាក់ដោយកាំបិត ។
នៅកណ្តាលទីក្រុង ក្រុមបាតុករបានប៉ះទង្គិចជាមួយនគរបាល កាលពីថ្ងៃព្រហស្បតិ៍ប៉ុន្មានម៉ោង បន្ទាប់ពីក្មេងស្រីវ័យ ៥ ឆ្នាំ និងស្ត្រីវ័យ ៣០ ឆ្នាំម្នាក់បានរងរបួសធ្ងន់ ក្នុងការវាយប្រហារនៅខាងក្រៅសាលារៀនក្នុងទីក្រុង Dublin ។
នគរបាលបាននិយាយថា ពួកគេកំពុងសម្រាកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ៕