របៀបដាក់ SD Card ជា Default Storage ក្នុងទូរស័ព្ទ Android របស់អ្នក

ទំហំផ្ទុកអាចជាកត្តាដ៌ចំបងមួយសម្រាប់អ្នកប្រើប្រាស់នៅពេលទិញទូរស័ព្ទថ្មី។ នោះដោយសារតែពួកយើងភាគច្រើនបានជួបប្រទះការខកចិត្តនៃការអស់ទំហំផ្ទុកនៅលើទូរស័ព្ទរបស់យើង ហើយត្រូវលុបកម្មវិធី រូបថត និងវីដេអូ ដើម្បីបង្កើនទំហំផ្ទុកឡើងវិញ។ នៅពេលអ្នកទិញទូរស័ព្ទរបស់អ្នក ឱកាសដែលអ្នកមានទំនុកចិត្តថាវាមានទំហំផ្ទុកវានឹងអាចគ្រប់គ្រាន់ដើម្បីប្រើប្រាស់បានយូររហូតដល់អស់អាយុកាលដល់មុនអ្នកទិញទូរស័ព្ទថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពេលវេលាកន្លងផុតទៅ អ្នកប្រហែលជាចាប់ផ្តើមទទួលបានការជូនដំណឹង “ទំហំផ្ទុកជិតអស់ហើយ” ដែលគួរឱ្យខ្លាចនៅលើទូរស័ព្ទរបស់អ្នក។

ប្រសិនបើទូរស័ព្ទរបស់អ្នកអស់ទំហំផ្ទុក(Full space)​ ហើយវាមានរន្ធដោតកាត SD (SD Card) អ្នកអាចប្រើវាដើម្បីពង្រីកទំហំផ្ទុកឧបករណ៍របស់អ្នកដោយធ្វើតាមជំហានទាំងនេះ៖

1. ត្រូវប្រាកដថាទូរស័ព្ទAndroidរបស់អ្នកអាចដាក់ប្រើSD cardជាinternal storageបាន។ មិនមែនទូរស័ព្ទទាំងអស់មានfeatureនេះទេ។

2. បិទទូរស័ព្ទដៃរបស់អ្នកជាមុនសិន បន្ទាប់ដក SD card slotចេញដើម្បីដាក់ SD card ចូល​រួចដោតSD card slotចូលវិញ និងបើកតំណើរការទូរស័ព្ទឡើងវិញ។

3. បើក Settings app លើ​ទូរស័ព្ទដៃរបស់អ្នក រួចបន្តទៅកាន់ Storage.

4. នៅក្នុង storage menu, ចុចលើឈ្មោះ SD card ដើម្បៅចូលទៅកាន់ settingsរបស់វា.

 

5. ចុច​ចំណុច​បី​នៅ​ជ្រុង​កំពូល​ខាងស្ដាំ ជ្រើស​ការ​កំណត់​កន្លែង​ផ្ទុក ហើយ​បន្ទាប់​មក​ Format as internal.

6. ផ្ទាំងប្រមានសំអាតទិន្នន័យនឹងលោតឡើង ដូច្នេះ​អ្នកត្រូវប្រាកដថា ទិន្នន័យនិងឯកសារសំខាន់ៗត្រូវបានback upទុកជាមុន,​ បន្ទាប់មក Erase &  Format or Confirm ដើម្បីបន្តបញ្ជាក់ថាលុបបាន។

7. អ្នកនឹងត្រូវបានជំរុញឱ្យផ្លាស់ទីទិន្នន័យពីឧបករណ៍ផ្ទុកខាងក្នុងទៅSD card។ ជ្រើសរើស ផ្លាស់ទីឥឡូវនេះ ប្រសិនបើអ្នកចង់ផ្លាស់ទីទិន្នន័យរបស់អ្នកភ្លាមៗ។

 

8. ពិនិត្យមើល​ storage settings ដើម្បីប្រាកដថា SD card បានជាប់ជា default storage.

 

នៅពេលដែលអ្នកបានធ្វើតាមជំហ៊ាននីមួយៗខាងលើហើយ, SD card របស់អ្នកនឹងជាប់ជាdefault storage នៅលើទូរស័ព្ទដៃAndroidរបស់អ្នក។ រាល់ apps, photos, videos, និងទិន្នន័យផ្សេងៗនឹងរក្សារទុកក្នុង SD cardរបស់អ្នកដោយស្វ័យប្រវត្ត៕

ប្រភព: slashgear