ក្រុមហ៊ុន Ferrari ទទួលការទូទាត់ប្រាក់ជាកាក់គ្រ៊ីបតូហើយ
ក្រុមហ៊ុន Ferrari បានចាប់ផ្តើមទទួលការទូទាត់ លុយជាកាក់គ្រ៊ីបតូ ដើម្បីទិញឡាននៅក្នុងសហរដ្ធអាមេរិកហើយនឹងចាប់ផ្តើមពង្រីកដល់សាខាអ៊ឺរ៉ុបទៀត បើមានការស្នើសុំពីអតិថិជនរបស់ខ្លួន យោងតាមប្រធានផ្នែកទីផ្សារ និងពាណិជ្ជរបស់ក្រុមហ៊ុន Ferrari បានប្រាប់ Reuters ។
ក្រុមហ៊ុនធំៗ ក្នុងលោកមួយចំនួនធំ មិនទទួលការទូទាត់ប្រាក់ជាគ្រ៊ីបតូ ដោយសារតែតម្លៃឡើងចុះខ្លាំង ដែលវាជារឿងពិបាកក្នុងការចាយវាយ លើសពីនឹងទៀតគឺច្បាប់ដ៏តឹងរឹងទាក់ទងនឹងគ្រ៊ីបតូ រួមជាមួយការប្រើប្រាស់ថាមពលច្រើនក្នុងការផលិតកាក់គ្រ៊ីបតូ ។
ទោះជាមានរឿងទាំងនេះក្តីក៏ប្រធានផ្នែកពាណិជ្ជ និងទីផ្សាររបស់ Ferrari បានឲ្យដឹងថាគ្រ៊ីបតូបានកាត់បន្ថយការប្រើប្រាស់ថាមពលខ្ជះខ្ជាយហើយ ជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ពួកគេក៏ដូចជាការប្រើប្រាស់ថាមពល ដែលអាចផលិតឡើងវិញជាដើម។
ប្រធានផ្នែកការអភិវឌ្ឃរបស់ក្រុមហ៊ុន Solana បានប្រកាសក្នុង X (Twitter) ថា Solana នឹងចែករង្វាន់ជាទឹកប្រាក់ 40 ម៉ឺនដុល្លារសម្រាប់អ្នក ដែលអាចរកឃើញចន្លោះប្រហោងក្នុងកូដរបស់ Solana ធ្វើឲ្យBlockchain ឈប់ដំណើរការបាន ។ ប្រភព: Reuters
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។