រឿងមួយនេះ មហាសេដ្ធីបាត់កាក់អស់ 24.24 លានដុល្លារ
[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]
រឿងមួយនេះ មហាសេដ្ធីបាត់កាក់អស់ 24.24 លានដុល្លា
គេស្គាល់ថាបច្ចេកវិទ្យាដ៏មានសុវត្ថិភាពបំផុតមួយនោះគឺ Blockchain ហើយការយល់បែបនេះគឺមិនខុសទេសម្រាប់អ្នកដែលយល់ច្បាស់ពីវាតែសម្រាប់អ្នក ដែលមិនយល់ច្បាស់ពីវាវិញគឺវាអាចជារឿងដ៏គ្រោះថ្នាក់បំផុតទៅវិញ។
ដូចឧទាហរណ៏បង្ហាញថ្ងៃនេះ មានមហាសេដ្ធីគ្រ៊ីបតូមួយរូបបានបាត់កាក់ដល់ទៅ 24.24 លានដុល្លារ ដែលជាកាក់ ETH។ ការបាត់បង់របស់លោកគឺដោយសារតែចោរបានប្រើវិធីសាស្ត្រ Phising Attack ដែលជាវិធីម៉្យាង ដែលចោរផ្ញើរតំណឬបង្កើតវេបសាយបោកប្រាស់បន្លំធ្វើវេបសាយរបស់គម្រោងណាមួយហើយនៅពេលដែលជនរងគ្រោះមិនបានពិនិត្រអោយបានច្បាស់ក៏គិតថាវាជាវេបសាយផ្លូវការហើយបញ្ចូលទិន្នន័យរបស់ខ្លួនចូលទៅរហូតធ្វើអោយចោរអាចលួចទិន្នន័យទាំងនោះបាន។
ក្នុងករណីនេះគឺដោយសារមហាសេដ្ធីរូបនោះបានទៅចុច Approve ឲ្យវេបសាយបោកប្រាស់អាចដកយកកាក់របស់គាត់ពីគម្រោង RocketPool និង stETH បាន។
ធនាគារកូរ៉េខាងត្បូង KEB Hana បានចាប់ដៃគូរជាមួយក្រុមហ៊ុនផ្តល់សេវាទាក់ទងនឹងគ្រ៊ីបតូ BitGo ដើម្បីពង្រីកខ្លួនចូលវិស័យគ្រ៊ីបតូ។ KEB Hana បានអោយដឹងថាពួកគេមានគម្រោងនឹងពង្រីកសេវាកម្មការពារទ្រព្យឌីជីថលរបស់អតិថិជនក្នុងស្រុកខ្លួនតាមរយ:ការចាប់ដៃគូរជាមួយក្រុមហ៊ុនក្រៅស្រុក។
Ark Invest បានដាក់សំណើរសុំបើក Spot ETH ETF ក្រោយពេលដែល SEC បានពន្យាសំណើរបើក Spot BTC ETF របស់ខ្លួន។
Arkham បានរកឃើញថា Grayscale Bitcoin Trust គឺជាក្រុមហ៊ុនធំទីពីរដែលមានកាក់ BTC ច្រើនជាងគេដែលមានដល់ទៅ 16 ពាន់លានដុល្លារ ហើយក៏ឈរលំដាប់លេខពីរផងដែរដែលមានកាក់ ETH ច្រើនជាងគេដែលមានដល់ទៅ 5 ពាន់លានដុល្លារ។