The first 12 days of the new Prime Minister
១២ថ្ងៃតំបូង របស់នាយករដ្ឋមន្ត្រីថ្មី៖
ក្នុងវ័យពេញកម្លាំង រៀនសូត្របានខ្ពស់ បានត្រៀមខ្លួនជាមុនមិនក្រោម១០ឆ្នាំ ក្នុងការប្រកួតប្រជែងផ្ទៃក្នុងបក្ស យកតំណែងនាយករដ្ឋមន្ត្រី។ ការត្រៀមខ្លួនជាមុននេះ បានធ្វើឱ្យគាត់ (អាច) មើលឃើញ និងយល់ពីប្រព័ន្ធការងារ ស្ថានភាពសេដ្ឋកិច្ច ប្រព័ន្ធយុត្តិធម៌ និងបរិបទសង្គម ហើយប៉ុនប៉ងជាយូរមកហើយនូវការធ្វើការតាមរបៀបរបស់គាត់ (អាចក្នុងគន្លងតាមចាស់ខ្លះ តែមិនប្រាកដថាច្រើន ព្រោះគាត់ជាបណ្ឌិត) ក្នុងការដាក់ចេញនូវផែនការ និងវិធីដោះស្រាយបែបផែនមនុស្សសម័យថ្មី។ ហេតុតែគាត់ ទើបឡើងកាន់តំណែង មិនទាន់មានស្នាដៃជាតិ ដូច្នេះ ឆន្ទៈសុចរិត និងមហិច្ចតានៃការកសាងជាតិឱ្យរីកចម្រើនជាអាទិភាពចម្បងក្នុងខួរក្បាលរបស់គាត់ (ប្រហែល)។ នាយករដ្ឋមន្ត្រីថ្មី បានឡើងកាន់តំណែងដោយមានអំណាច អាចគ្រប់គ្រងស្ថានភាពបាន បន្តសុខសន្តិភាព និងស្ថិរភាពសង្គម (ផ្អែកតាមស្ថានភាព១២ថ្ងៃក្រោយការឡើងកាន់តំណែង)។
១២ ថ្ងៃតំបូង គាត់បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ បន្ទាប់មកគាត់បានផ្តោតជាចម្បងលើការរៀបចំមនុស្ស កំណត់ពីរបៀបធ្វើការរបស់មនុស្ស កំណត់អ្នកទទួលខុសត្រូវការងារ និងផែនការសម្រាប់ឱ្យមនុស្សធ្វើការ គាត់មិនប្រញាប់ប្រញាល បញ្ឆេះម៉ាស៊ីនឱ្យទៅមុខ ទាំងការដែលអ្នកបើកបរ និងអ្នកពាក់ព័ន្ធមិនទាន់បានរៀបរយនោះទេ។ គ្រប់ការនិយាយរបស់គាត់ ក្នុងទម្រង់ទឹកមុខញញឹម និងសើច តែហាក់ដូចជាម៉ឺងម៉ាត់ និងបង្កប់ឥទ្ធិពលនៃសិទិ្ធអំណាច។
ក្រៅតែពីការកំណត់របៀបរបបការងារ និងអ្នកទទួលខុសត្រូវការងារ នាយកដ្ឋមន្ត្រីថ្មី ក៏បានបញ្ចេញសារនយោបាយសំខាន់ៗមួយចំនួនផងដែរ អំពីវិស័យកសិកម្ម វិស័យការងារ និងផែនការកំណែទម្រង់។ល។
កែវភ្នែកជាង ១០លានគូរ កំពុងតាមដានគាត់ និងរងចាំមើលលទ្ធផលការងារពីគាត់🙏។