តើឯកសារតម្រូវយកទៅខាងពន្ធដា ដើម្បីបង់ពន្ធផ្ទះក្នុង បុរីមានអ្វីខ្លះ?
ឯកសារតម្រូវយកទៅខាងពន្ធដា ដើម្បីបង់ពន្ធផ្ទះក្នុង បុរី
សូម កូពី (Copy) ឯកសារតម្រូវដូចខាងក្រោមនេះ÷
1-ប្លង់បំបែកក្បាលដីពី បុរី
2-លិខិតទិញលក់ និងលិខិតប្រគល់ផ្ទះពី បុរី
3-បង្កាន់ដៃបង់ពន្ធដីរួមរបស់ បុរី ដែលបុរីបានបង់មុននឹងប្រគល់ផ្ទះឲ្យម្ចាស់ផ្ទុះ
4-អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ បុរី
5. អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ផ្ទះ ឬដី
6-សៀវភៅគ្រួសាររបស់ម្ចាស់ផ្ទះ ឬដី
7 សៀវភៅស្នាក់នៅរបស់ម្ចាស់ផ្ទះ ឬដី
8-ថតរូបផ្ទះពេញមួយចំហរឃើញពីដីដល់ដំបួលផ្ទះ និងព្រីនចេញជាពណ៌ធម្មជាតិ (Color) ដាក់ក្រដាស A4 ។
9-លេខនិយាមការ របស់អចលទ្រព្យ (ចុច Google Maps) ដើម្បីយកលេខនិយាមការនេះ ។
10-បំពេញពាក្យស្នើសុំចុះបញ្ជីអចលនទ្រព្យ (Form PT01) អាចយកបានពីសាខាពន្ធដារខណ្ឌនីមួយៗ ឬយកពីវេបសាយ (Website) របស់អគ្គនាយកដ្ឋានពន្ធដារ ។
11-លិខិតសាងសង់ ចេញដោយចៅសង្កាត់ ឬ ខណ្ឌ ឬ ក្រុង បើសិនជាផ្ទះមានការសាងសង់បន្ថែម ។
12-លិខិតរំលាយផ្ទះ ឬសំណង់ ចេញដោយចៅសង្កាត់ ឬ ខណ្ឌ ឬ ក្រុង បើសិនជាផ្ទះ ឬសំណង់ត្រូវ បានរុះរើចេញពីដី ។
13- វិក្កយបត្រ ទឹក ភ្លើង ( ប្រសិនបើមាន) ។