ប្រកាសដាក់ឲ្យដេញថ្លៃពីធនាគារជាតិ លើប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ

Announces National Bank Bid for $ 50 Million

ភ្នំពេញ៖  ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យដេញថ្លៃ ចាប់ពីថ្ងៃទី៦-១៥ ខែកញ្ញា ឆ្នាំ២០២៣ ។

ធនាគារជាតិនឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក បានចេញសេចក្ដីជូនដំណឹងនាថ្ងៃទី៤ ខែកញ្ញាថា នៅថ្ងៃទី៦ ខែកញ្ញា ចំនួន ១០លានដុល្លារ ដោយក្នុងនោះគឺ ថ្ងៃទី៤ កញ្ញា ចំនួន ១៥លានដុល្លារ ថ្ងៃទី១៣ កញ្ញា ចំនួន ១០លានដុល្លារ និងថ្ងៃទី១៥ កញ្ញា ចំនួន ១៥លានដុល្លារ ។

ជាមួយគ្នានោះដែរ ធនាគារជាតិ ក៏បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ត្រៀមលក្ខណៈចូលរួមការដេញថ្លៃ ផងដែរ៕