ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី។ ក្នុងជំនួបធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា និងរុស្ស៊ី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗ … Read More

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤!!!

រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤នេះជំនួបពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ គឺក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើន ជំនួបថ្ងៃនេះ អាចចាត់ទុកបានថា ជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិរបស់យើង។ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព ។ … Read More

អូស្ត្រាលី អញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចស្វែងយល់អំពីការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ វិមជ្ឈការនិងវិសហមជ្ឈការ

ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួ​ងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទស្សនកិច្ចនេះមានគោលបំណងជួយភាគីកម្ពុជា ដកស្រង់បទពិសោធយុទ្ធសាស្រ្តពាក់ព័​ន្ធការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ និងការងារវិមជ្ឈការនិងវិសហមជ្ឈការ … Read More

សារផ្ញើជូនមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់!

ភ្នំពេញ÷ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅ គួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការបំពេញការងារ ការប្រកបរបរទទួលទានប្រចាំថ្ងៃ និងសុខភាពរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការក្នុងមុខងារសាធារណៈ និងមុខងារនយោបាយផងដែរ។ នៅពេលគ្រប់គ្នា សូម្បីតែអ្នកបំពេញការងារតាមការិយាល័យមានបំពាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ និងប្រជាពលរដ្ឋទូទៅ បានលើកឡើងអំពីផលវិបាកដោយសារអាកាសធាតុក្ដៅ ខ្ញុំកាន់តែមានសេចក្ដីនឹកស្រណោះជាពន់ពេកដល់មន្រ្តីរាជការ និងកងកម្លាំងទាំងឡាយ ដែលបាននិងកំពុងបំពេញភារកិច្ចក្រោមកំដៅថ្ងៃ ដូចជា៖ ការល្បាតការពារបូរណភាពទឹកដី ការសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ ការចុះប្រតិបត្តិការ និងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវប្រក្រតីភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងស្ថានភាពបែបនេះ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់នាយកខុទ្ទកាល័យ នាំថវិកា ៨០លានរៀល ជូនគ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំងឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូ ចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកាចំនួន ៨០លានរៀល ជូនឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិន ទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា … Read More

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ២០២៤ វេលាម៉ោង១៣៖៣៩នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញញត្តិគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ក្នុងញត្តិគាំទ្រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញអំពីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាវ៉ារីយ៉ា

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បន្តស្ដាប់ការធ្វើបទបង្ហាញស្តីពី«ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» រៀបចំនៅក្រសួងមហាផ្ទៃ កីឡា និងសមាហរណកម្ម ក្នុងទីក្រុងម៉ូនិក នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ពាក់ព័ន្ធនឹងប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា លោក Harald Welsch ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ និងសមាហរណកម្ម … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ បន្តស្វែងយល់អំពីយុវជនអាល្លឺម៉ង់ ក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងដើម្បីការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន

ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។ ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House … Read More