ក្រសួងយុត្តិធម៌៖ បញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃ

ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូម ជូននូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ 📢 សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ជនសង្ស័យ៤នាក់ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជាង១០គីឡូក្រាម

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរឹបអូសគ្រឿងញៀនបានជាង១០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំង … Read More

ក្រសួងយុត្តិធម៌៖ ទិន្នន័យសង្ខេបនៃសំណុំរឿងអត្រានុកូលដ្ឋាន នៅសាលាដំបូងរាជធានីខេត្ត

ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូមជូននូវទិន្នន័យសង្ខេបនៃសំណុំរឿងអត្រានុកូលដ្ឋាននៅសាលាដំបូងរាជធានីខេត្ត ដែលក្នុងនោះ៖ – សំណុំរឿងដែលសាលាដំបូងរាជធានី ខេត្ត ដែលមានមុនយុទ្ធនាការ មានចំនួនសរុប 6,850 សំណុំរឿង – សំណុំរឿងចូលថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានចំនួនសរុប 1,880 សំណុំរឿង – សរុបសំណុំដែលនៅសល់មុនយុទ្ធនាការ និងសំណុំរឿងចូលថ្មីក្រោយប្រកាសបើកយុទ្ធនាការ មានចំនួនសរុប 8,730 សំណុំរឿង។ *រយៈពេល … Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តមុខងារវិស័យអប់រំដែលរាជរដ្ឋាភិបាល បានផ្ទេរមក

បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពីវេទិកាអធិបតីនៃពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ … Read More

សម្តេចតេជោ ហ៊ុន សែន ដឹកនាំសាច់ញាតិរៀបចំពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសល ជូនអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រួសារសាច់ញាតិ ប្រារព្ធពិធីរាប់បាត្រ បង្សុកូល ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនថ្លៃរបស់សម្តេច។ ពិធីរាប់បាត្រ និងបង្សុកូលនេះ … Read More

ក្រសួងយុត្តិធម៌៖ គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ

សេចក្តីណែនាំ របស់ក្រសួងយុត្តិធម៌ លេខ៖ ០៣ កយ.សណន/២១ ស្តីពី គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌៖ គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ

សេចក្តីណែនាំ របស់ក្រសួងយុត្តិធម៌ លេខ៖ ០១ កយ.សណន/២០ ស្តីពី គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

គណៈកម្មាធិការបោះឆ្នោតជ្រើសរើស៖ ការជ្រើសរើសប្រធាន ការិយាល័យប្រជាពលរដ្ឋខណ្ឌឫស្សីកែវ

សេចក្តីជូនដំណឹង របស់ គណៈកម្មាធិការបោះឆ្នោតជ្រើសរើស លេខ៖ ២១៣ អនក្រ.បក ស្តីពី ការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌឫស្សីកែវ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងមហាផ្ទៃ ៖ ការបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម

ប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៖ ៤២៥ ប្រក ស្តីពី ការបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖