ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងខិត ខំជំរុញ និងលើកកម្ពស់ដល់បងប្អូនមានពិការភាពឲ្យក្លាយទៅជាអ្នកនយោបាយ មន្រ្តីរាជការ ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានកំណត់កូតារហូតដល់២ភាគរយ សម្រាប់ជ្រើសរើសបងប្អូនជនពិការឲ្យបម្រើកិច្ចការងារ នៅតាមក្រសួងស្ថាប័ននានារួមទាំងវិស័យឯកជននោះ។ នាពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្នុងឱកាសអញ្ជើញជាអធិបតី ក្រោមប្រធានបទ«ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគទុនដល់បងប្អូនមានពិការភាពនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត … Read More