យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ស្តីពី ការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹង” ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសួរសុខទុក្ខមន្រ្តីព្រំដែន និងពិនិត្យស្ថានភាពច្រាំងទន្លេជាប់ព្រំដែនវៀតណាម នៅក្រុងសំពៅពូន ខេត្តកណ្ដាល!

ខេត្តកណ្តាល៖ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។ បេសកកម្មនៅក្រុងសំពៅពូនរបស់ឯកឧត្តមអភិសន្តិបណ្ឌិត មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ នៅក្នុងឱកាសអញ្ជើញទៅដល់ក្រុងសំពៅពូន … Read More

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន បានយកចិត្តទុកដាក់សុខទុក្ខពលរដ្ឋខ្មែរ នៅជប៉ុន ពិសេសអំឡុងគ្រោះរញ្ជួយដី

ជប៉ុន៖ សម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសមនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ ។ សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនដែលបានជួយយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះដោយសារការរញ្ជួយផែនដីផងដែរ។ … Read More

នាពេលឆាប់ៗខាងមុខ៖ ប្រធានសមាគមជប៉ុន-កម្ពុជា ជម្រាបសម្ដេចតេជោថានឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា

ជប៉ុន៖ សម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម ក្នុងពិធីពិសារអាហារពេលល្ងាចនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤។ ឯកឧត្តមឯកអគ្គរាជទូតបានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួបឯកឧត្តម និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ ឯកឧត្តមបានសំដែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។ ជំនួបនេះផ្តោតជាសំខាន់លើ … Read More

អគ្គនាយកដ្ឋានគយ | ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ២០២៣ សម្រេចបាន ៤៦ពាន់លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញជាង ២២ពាន់លានដុល្លារ កើនឡើង ១.៨% #CUSTOM_គយកម្ពុជា

ដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា រួមមាន ចិន (លេខ១) អាមេរិក (លេខ២) វៀតណាម (លេខ៣) ថៃ (លេខ៤) ជប៉ុន (លេខ៥)។  

“ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស” ក្រសួងយុត្តិធម៌រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ៖ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស” ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា និងដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ កាលពីព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ ជាមួយនឹង … Read More

ក្រសួងយុត្តិធម៌៖ ការបង្កើតក្រុមការងារចំណុះលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

សេចក្តីសម្រេចលេខ របស់ ក្រសួងយុត្តិធម៌ លេខ៖ ០៦ កយ.សសរ/២៤ ស្តីពី ការបង្កើតក្រុមការងារចំណុះលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌៖ ការបង្កើតក្រុមការងារនៃគណៈកម្មាធិការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

សេចក្តីសម្រេចលេខ របស់ ក្រសួងយុត្តិធម៌ លេខ៖ ០៥ កយ.សសរ/២៤ ស្តីពី ការបង្កើតក្រុមការងារនៃគណៈកម្មាធិការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌៖ ការបង្កើតក្រុមការងារនៃគណៈកម្មាធិការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ

សេចក្តីសម្រេចលេខ របស់ ក្រសួងយុត្តិធម៌ លេខ៖ ០៤ កយ.សសរ/២៤ ស្តីពី ការបង្កើតក្រុមការងារនៃគណៈកម្មាធិការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖