ត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា យន្តហោះសម្ភារពេទ្យរបស់ចិនបានដឹកដល់ព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀត​របស់កងទ័ពរំដោះប្រជាជនចិន ​បានដឹកមកដល់ប្រទេសកម្ពុជាហើយ ​ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែល​មានឈ្នោះថា «ទេវតាសន្តិភាពឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គួរបញ្ជាក់ថាការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើក​ទី៦៥ឆ្នាំ​ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាពជាដើម។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន​ជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរ​បានកំណត់យក​ប្រធាន​បទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌​អន្តរជាតិរួមគ្នា ​នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ … Read More

គណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ បានបង្កើតឡើង

📢 កាលពីថ្ងៃទី១៣ កញ្ញា ២០២៣ ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ។ សេចក្ដីសម្រេចនេះ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លេខៈ ៤៦៧៩ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រភិភូ​នៃរាជរដ្ឋាភិបាល​កម្ពុជា​ ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំ​គណៈប្រភិភូ នៃរាជរដ្ឋាភិបាល​កម្ពុជា​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរ​ទស្សនកិច្ច​នេះ សម្តេចធិបតី នាយក​រដ្ឋមន្ត្រី នឹងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី២០ នៅទីក្រុង​ណាននីង តំបន់​ស្វយ័ត​ក្វាងស៊ី ប្រទេស​ចិន​ផងដែរ។ យោតតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី១២ ខែកញ្ញា​បានឱ្យដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេចធិបតី នាយក​រដ្ឋមន្ត្រី ហ៊ុន … Read More

រាជរដ្ឋាភិបាលដាក់ចេញ ៣ចំណុចគោលសំខាន់ ដើម្បីការពារពលករនៅក្រៅប្រទេស

ភ្នំពេញ៖ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ៣ចំណុចសំខាន់ៗ ដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។ ចំណុចសំខាន់ៗទាំងនោះរួមមាន ទី១.ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។ បន្ថែមពីនេះ ក្រសួងការងារ កំពុងបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីធានាពីប្រសិទ្ធិភាពកិច្ចការងារជ្រើសពលករ។ លើសពីនេះ ចំណុចទី៣ ក្រសួង ក៏បានផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ គួរបញ្ជាក់ថា ដើម្បីពង្រឹងអត្ថប្រយោជន៍ពលករនៅក្រៅប្រទេសជាពិសេសក្នុងតំបន់អាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៤១ កម្ពុជាបានផ្តួចផ្តើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន និងសម្រេចបានចេញ « … Read More

ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹងការបើកផ្តល់ប្រាក់បៀវត្យ ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣

📢 កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់បៀវត្យជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣ លេខ : ៥០៣០/២៣ មស.សជណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងអប់រំ យុវជន និងកីឡា សេចក្ដីណែនាំ ការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ

📢 កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា សេចក្ដីណែនាំ ស្តីពី ការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ លេខ: ៤០ អយក.សណន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

សេចក្តីសម្រេច ស្តីពី ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល

សេចក្តីសម្រេច ស្តីពី ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល។

ដឹកនាំកិច្ចប្រជុំជាមួយអភិបាល នៃគណ:អភិបាលរាជរាធានី-ខេត្តទាំង ២៥

កម្រងរូបភាពមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំជាមួយអភិបាល នៃគណ:អភិបាលរាជរាធានី-ខេត្តទាំង ២៥ នៅឯវិមានសន្តិភាព, ព្រឹកថ្ងៃពុធ ទី១៣ កញ្ញា ២០២៣។

គ្រួសារ Lindemann នៅសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន៣៣ មកកម្ពុជាវិញ

ភ្នំពេញ៖ សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀត នឹងត្រូវបញ្ចូនត្រឡប់មកកម្ពុជាវិញ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹង។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាពកាលពីខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ។ តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក រដ្ឋាភិបាលសហរដ្ឋអាមេរិក (ហៅ កាត់ថា “USAO-SDNY” និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI”បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI … Read More