ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ និងសាធារណមតិ ដល់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី និងធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ស្តីពីប្រសិទ្ធិភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដែលរៀបចំធ្វើនៅសាលមរតកតេជោនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា កាលព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។ សិក្ខាសាលារយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ត្រូវបានធ្វើឡើង … Read More

រដ្ឋបាលខេត្តស្ទឹងត្រែង៖ ប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង (បរិញ្ញាបត្រ ២០០កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ១០០កន្លែង)

សេចក្តីជូនដំណឹង របស់ រដ្ឋបាលខេត្តស្ទឹងត្រែង លេខ៖ ០១២/២៤ ស.ជ.ណ ស្តីពី ការផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង (បរិញ្ញាបត្រ ២០០កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ១០០កន្លែង) សិក្សានៅសាលាជាតិផែនការ និងស្ថិតិ នៃក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ៖ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាទាំងពីរភេទ ចំនួន១៤រូប

ឱកាសការងារ! សេចក្តីជូនដំណឹងរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ស្តីពី ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាទាំងពីរភេទ ចំនួន១៤រូប ដើម្បីចូលបម្រើការងារនៅតាមការិយាល័យជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ-ជលផលខេត្ត ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ ពាក្យស្នើសុំ យកដោយផ្ទាល់ ផុតកំណត់ ៣១ មករា២០២៤ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតការទូតយោធាមានសារសំខាន់បំផុត ក្នុងកិច្ចការពារនូវសន្តិភាពជាមួយបណ្តាប្រទេសដទៃ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការទូតយោធា គឺពិតជាមានសារសំខាន់បំផុតក្នុងកិច្ចការពារនូវសុខសន្តិភាព ជាមួយបណ្តាប្រទេសជិតខាង និងទាំងប្រទេសនៅក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាមានអនុព័ន្ធ និងសេនានុព័ន្ធយោធា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។ ក្នុងឱកាសពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី … Read More

ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងព្រះឋានៈ សម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ជាសម្តេចក្រុមព្រះ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងព្រះឋានៈ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ជា សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ៕

ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក សម្តេចធិបតី ហ៊ុន ម៉ាណែតមាននូវប្រសាសន៍សំខាន់ៗ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាននូវប្រសាសន៍សំខាន់ៗ ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ បានថ្លែងកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា វិស័យព័ត៌មានមានសារសំខាន់បំផុត ក្នុងការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ

ភ្នំពេញ៖ ការថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថា អំណាចនៃវិស័យព័ត៌មាន គឺជាអំណាចទី៤ ហើយប្រសិនបើប្រើប្រាស់ត្រូវវិស័យនេះ គឺមានសារសំខាន់បំផុតក្នុងការចូលរួមថែរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អ្នកសារព័ត៌មាន គឺជាប្រតិបត្តិករសំខាន់ណាស់ក្នុងការផ្ដល់ព័ត៌មានពិតត្រឹមត្រូវមានវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ និងសាធារណៈជន … Read More