ក្រសួងយុត្តិធម៌៖ ការផ្លាស់ប្តូរទីតាំងរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌

សេចក្តីជូនដំណឹងរបស់ ក្រសួងយុត្តិធម៌ លេខ៖ ០៤ កយ.សជណ/២៤ ស្តីពី ការផ្លាស់ប្តូរទីតាំងរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អង្គរ គឺជាទីក្រុងបុរាណដ៏សែនធំជាងគេនៅក្នុងលោកយើងនេះ

តាមរបាយការណ៍របស់សកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា ទីក្រុងអង្គរគឺជាទីក្រុងបុរាណមួយដ៏សែនធំនៅក្នុងលោកយើងនេះកាលពីសម័យបុរាណ។ របកគំហើញនេះត្រូវបានប្រកាសឲ្យដឹងនៅក្នុងអត្ថបទវិទ្យាសាស្ត្របោះផ្សាយដោយទស្សនាវដ្ដីបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ (Proceedings of the National Academy of Sciences) ។ របាយការណ៍ដដែលនោះបានបង្ហាញថា ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះជាភាសាអង់គ្លេងថា ឡៃដារ(LIDAR) ដែលជាបច្ចេកវិទ្យាប្រើប្រាស់នូវកាំរស្មីឡាស៊ែរ ដើម្បីធ្វើការតាមដាន និងស្កែនចុះទៅខាងក្រោមដី បានឲ្យពួកអ្នកស្រាវជ្រាវរកឃើញនូវទំហំពិតប្រាកដនៃទីក្រុងអង្គរ ដែលមាននៅក្នុងអតីតកាលរបស់ខ្មែរ។ ការស្កែនដោយឡាស៊ែរបង្ហាញឲ្យឃើញទិដ្ឋភាពទីប្រជុំជនពុំធ្លាប់បានកត់ត្រាពីមុនមក ដែលមានបណ្ដាញតភ្ជាប់រវាងបណ្ដាប្រាសាទដែលមានចំណាស់ ១២០០ឆ្នាំ ។ ឡាស៊ែរពីលើអាកាសបានបង្កើតជាផែនទីលម្អិតលើកដំបូងអំពីទិដ្ឋភាពទាំងមូលរបស់ទីក្រុងនេះ ដែលរួមមានបណ្ដាញផ្លូវថ្នល់ និងប្រាសាទមួយចំនួនដែលពុំធ្លាប់បានស្គាល់ពីមុន ។ បុរាណវិទូលោក … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការគ្រប់គ្រងសន្តិសុខអាកាចរណ៍ស៊ីវិល

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០៩ អនក្រ.បក ស្តីពី ការគ្រប់គ្រងសន្តិសុខអាកាចរណ៍ស៊ីវិល ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ណែត ប្រកាសដឹកនាំផ្ទាល់ធ្វើយុទ្ធនាការ រក្សាសន្ដិសុខនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដឹកនាំដោយផ្ទាល់ធ្វើយុទ្ធនាការរក្សាសន្ដិសុខនៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣១ ខែមករានេះ ខេត្តព្រះសីហនុបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ។ នាឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» កាលពីព្រឹកថ្ងៃទី៣១ ខែមករានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា កម្ពុជាខិតខំកសាងជាង ២០ ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាពឱ្យទេសចរមកទស្សនាអង្គរវត្ត ទស្សនាកម្ពុជា។ … Read More

សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ៖ ការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារ សម្រាប់ឆ្នំា២០២៤

សេចក្ដីជូនដំណឹងរបស់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ លេខ៖ ០០១/២៤ សជណ.ធ ស្តីពី ការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ សម្រាប់ឆ្នំា២០២៤ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងធនធានមនុស្ស នៃសហគ្រាស ស.ស.ភ. ដែលស្ថិតនៅសាលារាជធានីភ្នំពេញ អគារលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាន់ទី ១២)។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ជិតមួយខែមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបករណីល្បែងស៊ីសង ៥៣ទីតាំង បញ្ចូនជនសង្ស័យទៅតុលាការ ៧២នាក់

ភ្នំពេញ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ … Read More