បញ្ជីបោះឆ្នោតចុងក្រោយ គ.ជ.ប បិទផ្សាយបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
ភ្នំពេញៈ តាមរយៈលេខាធិការដ្ឋាន រាជធានី ខេត្ត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបញ្ជីឈ្មោះការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី២០ ខែកញ្ញា កន្លងទៅនេះ ការបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ទាំង ១ ៦៥២ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ … Read More