ក្រុមហ៊ុនបារាំង ទទួលបានសាទរពីនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការបង្កើតគម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា3Dដំបូង នៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ និងសាទរចំពោះ ក្រុមហ៊ុនរបស់បារាំងមួយដែលមានឈ្មោះថា Puy Du Fou គម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា3D ដំបូងគេបង្អស់នៅកម្ពុជា ដោយគម្រោងនេះនឹងបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេឆាប់ៗខាងមុខនេះផងដែរ។ ការប្រកាសស្វាគមន៍របស់សម្តេចនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី … Read More

សម្តេចធិបតីមានប្រសាសន៍ថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង និងបានរួមចំណែកយ៉ាងសំខាន់ជួយឲ្យកម្ពុជាសម្រេចជោគជ័យ ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន

ភ្នំពេញ៖ នាទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បងដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយកម្ពុជានិងបារាំងក៏បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតផងដែរ។ សម្តេចធិបតី បានលើកឡើងទៀតថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម វប្បធម៌ អាហារ ភាសា ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។ លើសពីនេះសម្តេចធិបតីបានបន្ថែមទៀតថាកម្ពុជា និងបារាំងបាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា … Read More

ការចុះអនុស្សរណៈ កម្ពុជាជាមួយក្រុមហ៊ុនបារំាងជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចខ្លួន និងប្រទេសប្រើភាសាបារំាងឲ្យកាន់តែប្រសើរថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនធំៗរបស់បារាំងជាច្រើន បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានឹងបណ្តាប្រទេសនិយាយភាសាបារាំងកាន់តែល្អប្រសើរបន្ថែមទៀត ខណៈការចុះអនុស្សរណៈ នេះគឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការចុះអនុស្សរណៈរវាងកុ្រមហ៊ុន បារាំង និងកម្ពុជានោះរួមមាន អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) នេះបានឲ្យដឹង ដោយយោងតាមឆាណែលតេលេក្រាមរបស់ សម្តេចធិបតី ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” គឺជាការរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” គឺជាការរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ … Read More

អយ្យការអមសាលាដំបូងខេត្តសៀមរាប៖ អំពើហឹង្សាបុគ្គលិកអជ្ញាធរអប្សរាទៅលើក្មេងដែលលក់អណ្តើក

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ស្តីពី អំពើហឹង្សាបុគ្គលិកអជ្ញាធរអប្សរាទៅលើក្មេងដែលលក់អណ្តើក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖