ដំណើរទស្សនកិច្ចផ្លូវការសម្តេចធិបតីលើទឹកដីបារាំង ប្រធានព្រឹទ្ធសភាបារាំងទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយ ប្រធានព្រឹទ្ធសភាបារាំង ឯកឧត្តម Gérard Larcher កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ឯកឧត្តម Gérard Larcher បានថ្លែងនៅក្នុងកិច្ចជំនួបនោះ ដោយសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា … Read More