ពិតមែនហើយ! បើថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួល
បានរបបធានារ៉ាប់រងសន្តិសុខសង្គមដូចជា៖ ➤ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ➤ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ➤ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន 👉 សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូននឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ➤ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ ➤ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន) ➤ ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល … Read More