ការប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្ត្រាលី ពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា
ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត ក្នុងឱកាសនៃជំនួបនេះ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម … Read More