ខេត្តកណ្តាល៖ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។ បេសកកម្មនៅក្រុងសំពៅពូនរបស់ឯកឧត្តមអភិសន្តិបណ្ឌិត មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ នៅក្នុងឱកាសអញ្ជើញទៅដល់ក្រុងសំពៅពូន … Read More