ការរារាំងសំណើច្បាប់ជំនួយ ពីព្រឹទ្ធសភាបក្សសាធារណរដ្ឋរបស់អាមេរិក ទៅលើ អ៊ុយក្រែន និងអ៊ីស្រាអែល ជុំវិញបញ្ហាព្រំដែន។
អាមេរិក៖ ការរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិកលើ សេចក្ដីស្នើច្បាប់ចំណាយបន្ទាន់ ដើម្បីផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន និងអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី០៦ ខែធ្នូ ខណៈសមាជិកបក្សសាធារណរដ្ឋបានជំរុញការទាមទាររបស់ពួកគេ សម្រាប់វិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនសហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក ។ ការបោះឆ្នោតនេះ គឺមានការគាំទ្រ ៤៩សំឡេងទល់នឹងការប្រឆាំង ៥១សំឡេង ដែលធ្វើឱ្យវិធានការចំណាយចំនួន ១១០,៥ពាន់លានដុល្លារ មិនអាចទទួលបានគ្រប់៦០សំឡេង ដែលត្រូវការនៅក្នុងព្រឹទ្ធសភា ដែលមានសមាជិក១០០រូប ដើម្បីត្រួសត្រាយផ្លូវក្នុងការចាប់ផ្តើមការជជែកដេញដោលបាន ដែលនេះបានគំរាមកំហែងដល់ការជំរុញរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការផ្តល់ជំនួយថ្មីមុនដំណាច់ឆ្នាំ២០២៣ … Read More