ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ គោរពជូនពរលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ!

អគ្គនាយកដ្ឋាន និងរដ្ឋករកម្ពុជា ៖ នីតិវិធីលម្អិតនិងភារកិច្ចទទួលខុសត្រូវនៃកិច្ចដំណើរការការរាយការណ៍អំពីទំនិញ និងកិច្ចដំណើរការប្រតិវេទន៍គយ តាមប្រព័ន្ធអេឡិចត្រូនិច

សេចក្តីណែនាំរបស់ អគ្គនាយកដ្ឋាន និងរដ្ឋករកម្ពុជា លេខ៖ ៤២៥៣/២៣ អគរ ស្តីពី នីតិវិធីលម្អិតនិងភារកិច្ចទទួលខុសត្រូវនៃកិច្ចដំណើរការការរាយការណ៍អំពីទំនិញ និងកិច្ចដំណើរការប្រតិវេទន៍គយ តាមប្រព័ន្ធអេឡិចត្រូនិច ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ផ្ទុកក្នុងកុងទីន័រដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន

ប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖ ៩២៤ សហវ.ប្រក.អគរ ស្តីពី ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ផ្ទុកក្នុងកុងទីន័រ ដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ នីតិវិធីកញ្ចប់បញ្ញើរហ័សកញ្ចប់ប្រៃសណីយ៍និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន

ប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖១០០២ សហវ.ប្រក.អគរ ស្តីពី នីតិវិធីកញ្ចប់បញ្ញើរហ័សកញ្ចប់ប្រៃសណីយ៍និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេសនិងអាត្រាអាករនាំចេញលើមុខទំនិញមួយចំនួន

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១២២ អនក្រ.បក ស្តីពី ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអាត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យតែងតាំង៖ ឯកឧត្តម មាស សុភា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី

ព្រះរាជក្រឹត្យតែងតាំងរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១២៤/០៨៤ ស្តីពី ឯកឧត្តម មាស សុភា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

សាលាដំបូងខេត្តកំពង់ស្ពឺ៖ ព័ត៌មានក្តៅៗ ! ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនស្នងការរងខេត្តកំពង់ស្ពឺ (ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី) ក្រោមបទ ទ្វេពន្ធភាព

ដីកាបង្គាប់ឲ្យឃុំខ្លួន របស់ សាលាដំបូងខេត្តកំពង់ស្ពឺ លេខ៖ ៦២ ស្តីពី ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនស្នងការរងខេត្តកំពង់ស្ពឺ (ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី) ក្រោមបទ ទ្វេពន្ធភាព ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ បទទ្វេពន្ធភាព៖ បុរស ឬស្ត្រី ដែលមានអាពាហ៍ពិពាហ៍មិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។ ទោសពន្ធនាគារ ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណានឹងធ្វើជាអ្នកអានអត្ថបទដោយផ្ទាល់ក្នុងកម្មវិធីប្រកួតសំណេរអង្គរ

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា នឹងធ្វើជាអ្នកអានអត្ថបទដោយផ្ទាល់ក្នុងកម្មវិធី ប្រកួតសរសេរតាមអាន ឬសំណេរអង្គរ ដែលនឹងត្រូវរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅទីតាំង ស្ពានហាល ខាងមុខប្រាសាទអង្គរវត្ត។ ដោយកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និងក្រុមការងាររៀបចំកម្មវិធីសំណេរអង្គរ បានចុះពិនិត្យទីតាំង និង រៀបចំកៅអីត្រៀមសម្រាប់បេក្ខជន និងបេក្ខសមណៈសិស្ស ចំនួន ៨១៥អង្គ … Read More

សករាជថ្មី ! កម្ពុជា-បារាំង បង្កើតឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមិនធ្លាប់មានក្នុងរយៈពេល៣០ចុងក្រោយ

ភ្នំពេញ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាប្រទេសបារាំង ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា បានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា និងបារាំង ដែលមិនធ្លាប់មាននោះឡើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ គឺភាគីទាំងពីរបានឯកភាពរួមគ្នាជាច្រើន ដើម្បីផលប្រយោជន៍រួមរវាងប្រជាជន និងប្រទេសទាំងពីរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅកម្ពុជា … Read More