ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោលនយោបាយជាអទិភាព ចំនួន ៨ របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង
ព្រៃវែង៖ ដើម្បីបន្តបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលកាន់តែធំធេងថែមទៀត ជាពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខាងមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានលើកយកគោលនយោបាយជាអាទិភាព ចំនួន ៨ចំណុច ក្នុងចំណោមគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រៃវែង នៃមណ្ឌលភូមិភាគទី៦ នាព្រឹកថ្ងៃទី១០ … Read More