ប្រាប់ដល់ក្រុមប្រឆាំង៖ សម្តេចធិបតី ថា ការសាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនជាលុយកម្ចីបរទេសគឺលុយ BOT។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមប្រឆាំង ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា សូមកុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។ ការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺដើម្បីឆ្លើយតប និងបកស្រាយចំពោះអ្នកពាក់ស្បង់ចីវរ និងក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានបំប៉ោងព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីបរទេសប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមទឹកនោះ។ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣នេះ … Read More