ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រាប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខ នៅព្រលានយន្តហោះ
ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាអង្គភាពស្ថាប័នទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមព្រលានយន្តហោះ ជាពិសេសអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបន្ដពង្រឹងស្មារតីយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងកិច្ចការពារសន្តិសុខ និងត្រូវលុបបំបាត់ ឲ្យអស់នូវភាពអសកម្មផ្សេងៗ។ នាកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ត្រូវតែធ្វើការកែប្រែជាបន្ទាន់ ហើយឈានទៅលុបបំបាត់ចោលទាំងស្រុង ដើម្បីស្របតាមឆន្ទៈចង់បានរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសន្ដិបណ្ឌិត … Read More