សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ សម្ដេចធិបតី បានណែនាំបែបនេះ នាឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅ វិមានសន្តិភាព។ សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ នាឱកាសនោះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ដើម្បី … Read More

យានដ្រូនតាមថតវីដេអូ បានបង្ហាញកសិករ កំពុងបិទផ្លូវជាតិស្របពេលដែលមានជំនួបកំពូលរបស់សហភាពអឺរ៉ុប

សហភាពអ៊ឺរ៉ុប៖ នៅជុំវិញក្រុងប៉ារីស កសិករបារាំង បានបន្ដបិទផ្លូវជាតិ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការតវ៉ាបានកើនឡើងនៅក្នុងអឺរ៉ុប។ ក្រុមកសិករ បាននិយាយថា ពួកគេមិនត្រូវបានទូទាត់ឲ្យគ្រប់គ្រាន់ ដោយសារត្រូវបានខ្ទប់ដង្ហើមព្រោះការបង់ពន្ធជាច្រើន និងច្បាប់បរិស្ថាន និងការប្រឈមនឹងការប្រកួតប្រជែងដោយអយុត្តិធម៌ពីបរទេស។ នៅក្នុងប្រទេសបារាំង ជាទីដែលកសិករ បានធ្វើការតវ៉ាអស់ជាច្រើនសប្ដាហ៍មកហើយ ដោយសារតែរដ្ឋាភិបាលបាន ទម្លាក់ចោលផែនការជាច្រើនដើម្បីកាត់បន្ថយការឧបត្ថមធនបម្រុងបន្ដិចម្ដងៗលើប្រេងម៉ាស៊ូតកសិកម្ម ហើយនិងបានសន្យាផ្ដល់ជំនួយបន្ថែម។ ប៉ុន្ដែក្រុមកសិករ បាននិយាយថា ចំនួននោះមិនគ្រប់គ្រាន់ទេ ហើយនៅតែតវ៉ា ហើយបានរាលដាលទៅដល់ប្រទេសផ្សេងៗទៀត ក្នុងនោះរួមមាន ប្រទេសបែលហ្ស៊ិក អ៊ីតាលី អេស្ប៉ាញ និងប្រទេសព័រទុយហ្កាល់៕

ការប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតីហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នាឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម … Read More

មួយសប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស ៣៣នាក់ និងរបួស ៦៨នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៦១ករណី នៅទូទាំងប្រទេស។ បើតាមតាមលោក ទូច សុឃៈ (សុខៈ) ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញមួយសប្ដាហ៍មកនោះ មានជនរងគ្រោះ៦៨នាក់បានរួចផុតពីមច្ចុរាជ ប៉ុន្តែពួកគេបានរងបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ បញ្ហាចរាចរណ៍ ជារបៀបវារៈការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ។ … Read More

ផលិតនៅកម្ពុជា (Made In Cambodia)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគ ទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នាឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា … Read More

ក្រសួងយុត្តិធម៌៖ ការផ្លាស់ប្តូរទីតាំងរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌

សេចក្តីជូនដំណឹងរបស់ ក្រសួងយុត្តិធម៌ លេខ៖ ០៤ កយ.សជណ/២៤ ស្តីពី ការផ្លាស់ប្តូរទីតាំងរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អង្គរ គឺជាទីក្រុងបុរាណដ៏សែនធំជាងគេនៅក្នុងលោកយើងនេះ

តាមរបាយការណ៍របស់សកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា ទីក្រុងអង្គរគឺជាទីក្រុងបុរាណមួយដ៏សែនធំនៅក្នុងលោកយើងនេះកាលពីសម័យបុរាណ។ របកគំហើញនេះត្រូវបានប្រកាសឲ្យដឹងនៅក្នុងអត្ថបទវិទ្យាសាស្ត្របោះផ្សាយដោយទស្សនាវដ្ដីបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ (Proceedings of the National Academy of Sciences) ។ របាយការណ៍ដដែលនោះបានបង្ហាញថា ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះជាភាសាអង់គ្លេងថា ឡៃដារ(LIDAR) ដែលជាបច្ចេកវិទ្យាប្រើប្រាស់នូវកាំរស្មីឡាស៊ែរ ដើម្បីធ្វើការតាមដាន និងស្កែនចុះទៅខាងក្រោមដី បានឲ្យពួកអ្នកស្រាវជ្រាវរកឃើញនូវទំហំពិតប្រាកដនៃទីក្រុងអង្គរ ដែលមាននៅក្នុងអតីតកាលរបស់ខ្មែរ។ ការស្កែនដោយឡាស៊ែរបង្ហាញឲ្យឃើញទិដ្ឋភាពទីប្រជុំជនពុំធ្លាប់បានកត់ត្រាពីមុនមក ដែលមានបណ្ដាញតភ្ជាប់រវាងបណ្ដាប្រាសាទដែលមានចំណាស់ ១២០០ឆ្នាំ ។ ឡាស៊ែរពីលើអាកាសបានបង្កើតជាផែនទីលម្អិតលើកដំបូងអំពីទិដ្ឋភាពទាំងមូលរបស់ទីក្រុងនេះ ដែលរួមមានបណ្ដាញផ្លូវថ្នល់ និងប្រាសាទមួយចំនួនដែលពុំធ្លាប់បានស្គាល់ពីមុន ។ បុរាណវិទូលោក … Read More