សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប

ភ្នំពេញ៖ នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យោងតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ មករា ២០២៤ ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ។

ការគិតគូរទាញយកផលរួម ពីប្រេងកាត នៅតំបន់ត្រួតស៊ីគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែតថា ជាប្រយោជន៍សេដ្ឋកិច្ចជាតិ និងធ្វើឱ្យកម្ពុជា មានម្ចាស់ការលើវិស័យថាមពល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដោះស្រាយចំណុចគាំងជាង២០ឆ្នាំ ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត ដែលមានពីធម្មជាតិ ខណៈការទាញយកប្រយោជន៍នេះដេីម្បីសេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា អាចម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង មិនមែនដូចអ្វី ដែលជាការលើកឡើង របស់ក្រុមប្រឆាំងថា ជាទង្វើក្បត់ជាតិនោះទេ ។ ការចេញមកបកស្រាយ របស់សម្តេចធិបតីបែបនេះ បន្ទាប់ពីមានក្រុមជ្រុលនិយម ចាំតែរិះគន់សម្តេចជាមួយនឹងកិច្ចការដែលសម្តេចបានខិតខំស្វែងរក ដើម្បីជាប្រយោជន៍ដល់ជនរួមជាតិកន្លងមកថា ប្រសិនបើសម្តេច ទៅពិភាក្សាកិច្ចការនៅតំបន់ត្រួតស៊ីគ្នាជាមួយថៃនោះ ប្រៀបបានជាការលក់ទឹកដី … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំនិងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

ភ្នំពេញ៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment … Read More

ព្រះរាជក្រឹត្យ៖ តែងតាំង ឯកឧត្ដម ចៅ សុភៈភិបាល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន

ព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០២២៤/១៦២ ស្តីពី ការតែងតាំងមុខតំណែង ឯកឧត្ដម ចៅ សុភៈភិបាល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ សម្រួលភារកិច្ចស្នងការរងនគរបាលខេត្តព្រះសីហនុចំនួន៤រូប

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២១៣ អនក្រ.បក ស្តីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចសម្រួលភារកិច្ចស្នងការរងនគរបាលខេត្តព្រះសីហនុចំនួន៤រូប។

រាជរដ្ឋាភិបាលកម្ពុជា៖ តែងតាំងមុខតំណែងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ាលីលុច ជាអគ្គស្នងការរងនគរបាលជាតិ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៨១ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ាលីលុច ជាអគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រាប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខ នៅព្រលានយន្តហោះ

ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាអង្គភាពស្ថាប័នទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមព្រលានយន្តហោះ ជាពិសេសអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបន្ដពង្រឹងស្មារតីយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងកិច្ចការពារសន្តិសុខ និងត្រូវលុបបំបាត់ ឲ្យអស់នូវភាពអសកម្មផ្សេងៗ។ នាកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ត្រូវតែធ្វើការកែប្រែជាបន្ទាន់ ហើយឈានទៅលុបបំបាត់ចោលទាំងស្រុង ដើម្បីស្របតាមឆន្ទៈចង់បានរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសន្ដិបណ្ឌិត … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញទិសដៅអនុវត្តបន្ត ៧ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ជ.ច.គ) បានដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ចំនួន ៨ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ទិសដៅអនុវត្តបន្តទាំង ៧ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញនាឱកាសនោះ រួមមាន៖ ទី១. ស្នើឱ្យនគរបាលចរាចរណ៍ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឲ្យផាកពិន័យ និងត្រួតពិនិត្យ រថយន្ដបំពាក់ភ្លើងខុសបច្ចេកទេស និងភ្លើងស៊ីរ៉ែន

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឲ្យផាកពិន័យ និងត្រួតពិនិត្យរថយន្ដគ្រប់ប្រភេទ បំពាក់ភ្លើងខុសបច្ចេកទេស ជាពិសេសភ្លើងស៊ីរ៉ែន និងភ្លើងហ្វា នាំឲ្យមានហានិភ័យដល់អ្នកដទៃ ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស នាំឲ្យចាំងភ្នែកដល់អ្នកដទៃ … Read More