ព្រះរាជក្រម៖ ច្បាប់ស្តីពីផ្លូវថ្នល់។ 

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៥១៤/០០៨ ស្តីពី ច្បាប់ស្តីពីផ្លូវថ្នល់ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ១ ៥០០នាក់ នៅក្នុងស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា … Read More

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់ កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម។

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតជូនឯកឧត្តម ង្វៀន ដាំងឡឹក អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមក្នុងពេលមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ … Read More

👉 សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

➤ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ ➤ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន) ➤ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងពេលពិនិត្យផ្ទៃពោះ មុននិងក្រោយសម្រាល និងចាក់វាក់សាំងកូនរហូតអាយុ២ឆ្នាំ 👉 សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។ … Read More

ព្រះរាជក្រម៖ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១១២/០០១ ស្តីពី ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១២ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សាកលវិទ្យាល័យភូមិន្ទកសិកម្ម៖ ជ្រើសរើសមន្ត្រីកិច្ចសន្យា ចំនួន ១០៥នាក់ ឱ្យចូលបម្រើការងារក្នុងអង្គភាពក្រោមឱវាទមួយចំនួន.. 

សេចក្តីជូនដំណឹង របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្តីពី ការជ្រើសរើសមន្ត្រីកិច្ចសន្យាចំនួន ១០៥នាក់ ឱ្យចូលបម្រើការងារក្នុងអង្គភាពក្រោមឱវាទមួយចំនួន ប្រចាំឆ្នាំ២០២៤ វគ្គ២ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌ ៖ សេចក្តីកំណត់ចំពោះមាត្រានីមួយៗ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលបានរៀបចំជាឌីជីថលមានលក្ខខណៈងាយស្រួលប្រើប្រាស់ដូចជា ការស្វែងរកពាក្យគន្លឹះ (search key word) ធ្វើកំណត់សម្គាល់ (highlight & note) ថតចម្លង (Copy and Paste)។

ក្រមនីតិវិធីរដ្ឋប្បវេណីរបស់ ក្រសួងយុត្តិធម៌ ស្តីពី សេចក្តីកំណត់ចំពោះមាត្រានីមួយៗ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលបានរៀបចំជាឌីជីថលមានលក្ខខណៈងាយស្រួលប្រើប្រាស់ដូចជា ការស្វែងរកពាក្យគន្លឹះ (search key word) ធ្វើកំណត់សម្គាល់ (highlight & note) ថតចម្លង (Copy and Paste) ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ https://drive.google.com/file/d/1qJ4E7is8QT2fdqq8uaaggmmVGOW1nY3v/view

ព្រះមហាក្សត្រ ព្រះករុណាបានយាងដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងបំពេញ ព្រះរាជទស្សនកិច្ច នៅខេត្ត Fujian ប្រទេសចិន រយៈពេល ៣ថ្ងៃ។

ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញ ប្រកបដោយព្រះរាជសុវត្ថិភាព កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាងទៅបំពេញ ព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៣ថ្ងៃ កន្លងទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរ មកដល់របស់ព្រះករុណា ព្រះមហាក្សត្រ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យអនុវត្តច្បាប់ភ្លាមៗ ចំពោះករណីបទល្មើសជាក់ស្ដែង។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ត្រូវអនុវត្តច្បាប់ភ្លាមៗ ចំពោះករណីបទល្មើសជាក់ស្ដែង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមនុស្សស្លាប់ ដោយមិនត្រូវរង់ចាំគោលការណ៍នោះទេ។ សម្ដេចធិបតី បានចេញបទបញ្ជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២១ ខែធ្នូនេះថា កន្លងទៅមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ គឺសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ត្រូវចាត់វិធានការភ្លាមៗលើករណីនេះ ដោយមិនត្រូវរង់ចាំគោលការណ៍អ្វីទៀតនោះទេ គឺត្រូវតែឃាត់ខ្លួនជនល្មើសតែម្ដង។ សម្ដេចធិបតីបញ្ជាក់ថា ចំពោះករណីបទល្មើសជាក់ស្ដែងបែបនេះ សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ មិនត្រូវខ្លាច ខ្នង ឬគ្មានខ្សែណាមកអន្តរាគមនោះទេ ពីព្រោះខ្នងរបស់សមត្ថកិច្ចគឺនាយករដ្ឋមន្រ្ដី។ … Read More