ក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិតវិទូរ្យ

ប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៖ ៥៩១០ ប្រក ស្តីពី ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិតវិទូរ្យ អត្តលេខ ៧៩២១៧ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អង្គការហេឡូត្រាស្ត៖ ជ្រើសរើស បេក្ខជន និង បេក្ខនារី មកធ្វើការហ្វឹកហ្វឺនដើម្បីបំពេញការងារជាអ្នកដោះមីននៅតាមខេត្តនានា

ឱកាសក្លាយជាបុគ្គលិកដោះមីន ចំនួន ១ ១០០នាក់ អង្គការហេឡូត្រាស្ត ត្រូវការជ្រើសរើស បេក្ខជន និង បេក្ខនារី មកធ្វើការហ្វឹកហ្វឺនដើម្បីបំពេញការងារជាអ្នកដោះមីននៅតាមខេត្តនានា ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖ ជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក.

សេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លេខ៖ ០០១/២៤ សជណ.អដក ស្តីពី ការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក. ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ព័ត៌មានសម្រាប់ទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ☎️លេខទូរស័ព្ទ : +855 99 456 156 📍ទីតាំង   : https://maps.app.goo.gl/b8EFDqtNviaPYsCo7  

ក្រសួងយុត្តិធម៌៖ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹង”

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ស្តីពី ការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹង” ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។ ក្រុមការងារទទួលពាក្យបណ្តឹង +85599444181។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកឆ្នាំ២០២៤ នេះ ជាឆ្នាំឈានចូលបន្ទាត់ក្រហមហើយរឿងគ្រោះថ្នាក់ចរាចរណ៍

រតនគិរី៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធអំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។ ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១ ៩៥២នាក់ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានទាញការព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើងលើសពីចំនួន … Read More

សម្តេចធិបតី និងលោកជំទាវបានបញ្ចប់ការងារនៅប្រទេសស្វីស និងបន្តទស្សនកិច្ចផ្លូវការនៅបារាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត កាលពីវេលាម៉ោងប្រមាណ ៨ យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង ២ ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងប្រកបដោយសុខសុវត្ថិភាពដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក … Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បីស្នើសុំកិច្ចសហការពីអង្គភាពប្រឆាំងអំពើពុករលួយក្នុងយុទ្ធនាការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានដឹកនាំសមាជិកគណៈបញ្ជាការ ជួបប្រជុំការងារជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ព្រមទាំងអង្គប្រជុំ អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការតែងតាំងសមាសភាព គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១៣ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ៖ វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិត​អនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

ប្រកាសរបស់ អជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ ០៤៧ អ.ស.ហ.ប្រក ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិត​អនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖