សម្តេចធិបតីមានប្រសាសន៍ថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង និងបានរួមចំណែកយ៉ាងសំខាន់ជួយឲ្យកម្ពុជាសម្រេចជោគជ័យ ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន
ភ្នំពេញ៖ នាទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បងដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយកម្ពុជានិងបារាំងក៏បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតផងដែរ។ សម្តេចធិបតី បានលើកឡើងទៀតថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម វប្បធម៌ អាហារ ភាសា ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។ លើសពីនេះសម្តេចធិបតីបានបន្ថែមទៀតថាកម្ពុជា និងបារាំងបាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា … Read More