ដើម្បីឱ្យការងារមានតម្លាភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសលុបបំបាត់នូវវប្បធម៌អន្តរាគមន៍

ភ្នំពេញ៖ ការប្រកាសលុបបំបាត់ នូវវប្បធម៌អន្តរាគមន៍នានា ដើម្បីឱ្យការងារប្រព្រឹត្តទៅមានតម្លាភាព ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មិនមានកំហឹង និងមិនឱ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម បើតាមការលើកឡើងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឱ្យក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាអន្តរាគមន៍ មានច្រើន ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះ ក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស … Read More

ចក្ខុវិស័យនាយករដ្ឋមន្រ្តីនឹងអនុវត្ត លើការជ្រើសរើសមន្រ្តីផ្តោតលើសមត្ថភាព តាមរយៈក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈ ធ្វើកំណែទម្រង់វិស័យមុខងារសាធារណៈក្នុងការជ្រើសរើសមន្រ្តី កាលពីថ្ងៃពី២៩ ខែសីហាកន្លងនេះ ។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានកំណត់បេសកកម្មក្រសួងក្នុងការអនុវត្តតាមចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី លើការជំរុញកំណែទម្រង់ប្រព័ន្ធការជ្រើសរើសមន្រ្តី ដោយប្រកាន់ខ្ជាប់ការប្រឡង ចេះគឺជាប់ ដោយសមត្ថភាព។ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជារដ្ឋមន្រ្តីថ្មី នៃក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាលថ្មីនេះ បានលើកឡើងចំពោះមុខមន្រ្តីរាជការ ក្នុងវិស័យមុខងារសាធារណៈប្រមាណ ១០០០នាក់ ពីបេសកកម្មក៏ដូចជាការប្ដេជ្ញាក្នុងនាមជាថ្នាក់ដឹកនាំថ្មី។ បេសកកម្មចម្បងទី១ ដែលឯកឧត្តម នឹងអនុវត្តស្របតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី គឺជាការកែលម្អលើប្រព័ន្ធជ្រើសរើសមន្រ្តីសាធារណៈ។ … Read More

«ខ្ញុំគាំទ្រចំពោះការកែទម្រង់តែមិនគាំទ្រការដកចេញដោយគ្មានមូលហេតុនោះទេ» ប្រសាសន៍សម្តេចតេជោ

ភ្នំពេញ ៖ សម្តេចសូមប្រកាសគាំទ្ររាល់ការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេចក៏មិនឯកភាពផងដែរដោយមិនឲ្យតម្លៃដល់មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នាព្រឹកថ្ងៃទី៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុងអង្គប្រជុំនាដើមអាណត្តិទី៦ … Read More

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានប្រធានាធិបតីអ៊ុយក្រែនអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ត្រូវបានលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ផ្ញើលិខិតអបអរខណៈទទួលបានតំណែងជានាយករដ្ឋមន្ត្រីថ្មី និងបានអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវផងដែរ។ ជាមួយគ្នានោះ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានឆ្លៀតអរគុណដែលកន្លងមកកម្ពុជាបានផ្តល់ជំនួយមនុស្សផ្នែកវគ្គហ្វឹកហ្វឺនដោះមីនដល់អ៊ុយក្រែន និងគាំទ្រអ៊ុយក្រែនលើឆាកអន្តរជាតិជុំវិញទង្វើឈ្លានពានពីសំណាក់រុស្ស៊ី។ ការប្រកាសអញ្ជើញពីប្រមុខរដ្ឋាភិបាលអ៊ុយក្រែនដែលមមាញឹកជាប់ដៃធ្វើសង្គ្រាមនេះ ធ្វើឡើងតាមរយៈលិខិតអបអរសាទរផ្ញើជូនលោក ហ៊ុន ម៉ាណែត ចុះនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ដែលលោកហ្សេឡេនស្គី បានថ្លែងអបអរយ៉ាងស្មោះស្ម័គ្រក្នុងនាមលោកជាប្រជាជនអ៊ុយក្រែន និងក្នុងនាមជាប្រធានាធិបតី ចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅកម្ពុជានេះ។ លោកហ្សេឡេនស្គីបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថាការងាររបស់ឯកឧត្តម … Read More

ឯកឧត្តម អភិសន្ដិបណ្ឌិត ក្រសួងមហាផ្ទៃរំលឹកកម្លាំងនគរបាលជាតិត្រូវអនុវត្តជាប់ជាប្រចាំមិនថាយប់មិនថាថ្ងៃដើម្បីការពារពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរំលឹកដល់កងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃនោះឡើយ ដើម្បីបម្រើការពារជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យនគរបាលទាំងអស់ត្រូវរួមសាមគ្គីគ្នា ដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ផងដែរ។ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង និងថែរក្សានូវសន្តិសុខ … Read More

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៤១៥ រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន

📢 កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈ ៤១៥ រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន នស/រកត ០៨២៣/២០៨០ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

📢 កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ឱ្យអនុវត្តប្រកាស លេខ: ធ៧០២៣០១៥ ប្រកាសព័ត៌មាន

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ឱ្យអនុវត្ត ប្រកាសស្ដីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ លេខ: ធ៧០២៣០១៥ ប្រកាសព័ត៌មាន ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ធនាគារជាតិ នៃកម្ពុជា សេចក្តីជូនដំណឹង ស្តីពី ការត្រៀមចាត់វិធានការស្ថិភាពមកប្ដូរប្រាក់

📢 កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីពី ការត្រៀមចាត់វិធានការស្ថិភាពមកប្ដូរប្រាក់ លេខៈ ធ៩ ០២៣៧០៦ ស.ជ.ណ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖