ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ខ្ញុំប្លែកចិត្តដែរ គេបុកមនុស្សស្លាប់ហើយរត់តាំងពីយប់ តែដល់ព្រឹកហើយ ប្រធានការិយាល័យចរាចរណ៍នៅភ្នំពេញ អត់ដឹងរឿង
Video:
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»។
ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៥១៤/០០៨ ស្តីពី ច្បាប់ស្តីពីផ្លូវថ្នល់ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ១ ៥០០នាក់ នៅក្នុងស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា … Read More
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតជូនឯកឧត្តម ង្វៀន ដាំងឡឹក អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមក្នុងពេលមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ … Read More
➤ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ ➤ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន) ➤ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងពេលពិនិត្យផ្ទៃពោះ មុននិងក្រោយសម្រាល និងចាក់វាក់សាំងកូនរហូតអាយុ២ឆ្នាំ 👉 សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។ … Read More
ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១១២/០០១ ស្តីពី ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១២ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
សេចក្តីជូនដំណឹង របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្តីពី ការជ្រើសរើសមន្ត្រីកិច្ចសន្យាចំនួន ១០៥នាក់ ឱ្យចូលបម្រើការងារក្នុងអង្គភាពក្រោមឱវាទមួយចំនួន ប្រចាំឆ្នាំ២០២៤ វគ្គ២ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ក្រមនីតិវិធីរដ្ឋប្បវេណីរបស់ ក្រសួងយុត្តិធម៌ ស្តីពី សេចក្តីកំណត់ចំពោះមាត្រានីមួយៗ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលបានរៀបចំជាឌីជីថលមានលក្ខខណៈងាយស្រួលប្រើប្រាស់ដូចជា ការស្វែងរកពាក្យគន្លឹះ (search key word) ធ្វើកំណត់សម្គាល់ (highlight & note) ថតចម្លង (Copy and Paste) ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ https://drive.google.com/file/d/1qJ4E7is8QT2fdqq8uaaggmmVGOW1nY3v/view