អ្នកនាំពាក្យក្រសួងមហាផ្ទៃរងថា អ្នកបង្ហោះរូប ក្មេងស្រីចងដៃ-ជើង ជាប់កៅអី និងរុំមុខ គឺនៅក្រៅប្រទេស ដែលមានចេតនា បំពុលសង្គមកម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃរង បានលើកឡើងថា ករណីរូបភាពក្មេងស្រីម្នាក់ ចងដៃ-ជើង ព្រមទាំងយកក្រមារុំមុខ ដែលបានចែកចាយបន្តគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុន គឺអ្នកបង្ហោះរូបភាពមានមូលដ្ឋាន នៅបរទេសដែលមានចេតនា មិនល្អដើម្បីបំពុលសង្គមកម្ពុជា ។ នៅថ្ងៃ១៩ ខែមករានេះ ក្រោយមានការស្រាវជ្រាវលើការចែកចាយ ជាបន្តបន្ទាប់នូវរូបភាពក្មេងស្រី លោកបណ្ឌិត ទូច សុឃៈ បានចេញមកបញ្ជាក់ថា រហូតដល់ពេលនេះ សមត្ថកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់មុខសញ្ញាអ្នកបង្ហោះរូបភាព ស្រ្តីលើបណ្តាញសង្គមហ្វេសប៊ុក២ទៅ៣អាខោននេះ គឺនៅក្រៅប្រទេស … Read More