រាជរដ្ឋាភិបាល សូមប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។
មុខងារទាំង ៥ នេះរួមមាន ៖ 1-កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី 2-កែប្រែលក្ខន្តិកៈក្រុមហ៊ុន 3- កែប្រែសកម្មភាពអាជីវកម្ម 4-តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង 5-កែប្រែព័ត៌មានគណនីធនាគារ ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។ សូមលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ឱ្យបានពេញលេញនូវសេវានេះ … Read More