ការគិតគូរទាញយកផលរួម ពីប្រេងកាត នៅតំបន់ត្រួតស៊ីគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែតថា ជាប្រយោជន៍សេដ្ឋកិច្ចជាតិ និងធ្វើឱ្យកម្ពុជា មានម្ចាស់ការលើវិស័យថាមពល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដោះស្រាយចំណុចគាំងជាង២០ឆ្នាំ ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត ដែលមានពីធម្មជាតិ ខណៈការទាញយកប្រយោជន៍នេះដេីម្បីសេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា អាចម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង មិនមែនដូចអ្វី ដែលជាការលើកឡើង របស់ក្រុមប្រឆាំងថា ជាទង្វើក្បត់ជាតិនោះទេ ។ ការចេញមកបកស្រាយ របស់សម្តេចធិបតីបែបនេះ បន្ទាប់ពីមានក្រុមជ្រុលនិយម ចាំតែរិះគន់សម្តេចជាមួយនឹងកិច្ចការដែលសម្តេចបានខិតខំស្វែងរក ដើម្បីជាប្រយោជន៍ដល់ជនរួមជាតិកន្លងមកថា ប្រសិនបើសម្តេច ទៅពិភាក្សាកិច្ចការនៅតំបន់ត្រួតស៊ីគ្នាជាមួយថៃនោះ ប្រៀបបានជាការលក់ទឹកដី … Read More