ដើម្បីឱ្យការងារមានតម្លាភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសលុបបំបាត់នូវវប្បធម៌អន្តរាគមន៍
ភ្នំពេញ៖ ការប្រកាសលុបបំបាត់ នូវវប្បធម៌អន្តរាគមន៍នានា ដើម្បីឱ្យការងារប្រព្រឹត្តទៅមានតម្លាភាព ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មិនមានកំហឹង និងមិនឱ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម បើតាមការលើកឡើងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឱ្យក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាអន្តរាគមន៍ មានច្រើន ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះ ក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស … Read More