សម្ដេចធិបតី ហ៊ុន ម៉ាណែត ការដាក់បញ្ចូលរមណីយដ្ឋានកោះកេរក្នុងបញ្ជីយូណេស្កូ បង្ហាញពីបញ្ញាញាណរបស់ដូនតាខ្មែរ
ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានចាត់ទុកការសម្រេចដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថា ជាការបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវមរតកសិល្បៈវប្បធម៌ដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។ តាមរយៈសុន្ទរកថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ«រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើក ឡើងថា ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺប ង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរបានបន្សល់ទុកនូវមរតកវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំ ងប្រទេស សម្រាប់កូនចៅជំនាន់ក្រោយចងចាំជាគំរូ និងរក្សាឱ្យបានគង់វង្សជារៀងរហូត … Read More