ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ នីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖ ៧៨៨  សហវ.ប្រក.អគរ ស្តីពី ប្រកាសស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

សារាចរ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០១  សរ ស្តីពី វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ប្រកាសស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត_AEO

អនុក្រឹត្យ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖ ២០៩ សហវ.ប្រក.អគរ ស្តីពី ប្រកាសស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត_AEO ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

 សារលិខិតជូនពរ របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  សូមគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាក្នុងគម្រប់ជន្មាយុ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ

ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សា​បាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និង​ជា​លេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាស​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត អាមីដា ក្នុងជំនួបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែល​បានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ … Read More

ប្រធាន UN–ESCAP ៖ ការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមបន្តទៀត

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ(UN–ESCAP) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមាន ៧មករា។ សម្ដេចតេជោហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកជំទាវអគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅកម្ពុជាបន្ទាប់ពីសម្ដេចបានជួបលើកជំទាវកាលពីឆ្នាំ២០១៩ កន្លងទៅ។ សម្ដេចបានបញ្ជាក់ថា ដំណើរបេសកកម្មរបស់លោកជំទាវនៅពេលនេះ … Read More

ការប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្ត្រាលី ពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត ក្នុងឱកាសនៃជំនួបនេះ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម … Read More

រាជរដ្ឋាភិបាល សូមប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។

មុខងារទាំង ៥ នេះរួមមាន ៖ 1-កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី 2-កែប្រែលក្ខន្តិកៈក្រុមហ៊ុន 3- កែប្រែសកម្មភាពអាជីវកម្ម 4-តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង 5-កែប្រែព័ត៌មានគណនីធនាគារ ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។ សូមលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ឱ្យបានពេញលេញនូវសេវានេះ … Read More

សម្តេចតេជោបង្ហាញរូបថតកាលពីធ្វើជារដ្ឋមន្ត្រីការបរទេស

សម្តេចតេជោបានរំលេចនូវពាក្យពេចន៍ថា “ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំមិនទាន់ បានជួបប្រពន្ធកូន មានរបបស្បៀង ១៦គីឡូក្នុងនោះអង្ករ១០គីឡូពោត ក្រហម៦គីឡូ។ ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំ តែមួយសម្រាប់នេះទេដែលជាជំនួយ របស់មិត្តវៀតណាម(រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភះឆ្នាំ ១៩៧៩មុនពេលខ្ញុំជួបភរិយានិងកូនខ្ញុំ)។ ខោអាវធំនេះមិនបានវាស់កាត់ទេបាន ជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅ រើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺ ជើងស្ទើរដើរមិនរួច។ តែទោះយ៉ាងណាខោអាវមិនស្អាតនេះមិនរំខានការងារខ្ញុំនោះទេវាតាមបំរើខ្ញំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កានៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន។ ខោអាវមួយសម្រាប់នេះវាបានជួយឱ្យ ខ្ញុំទទួលបានជោគជ័យរយៈពេលជាង៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការ លំបាកគឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។ ត្រូវចងចាំជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយតែបានមកដោយចេះធ្វើការដោយមាន … Read More