អយ្យការចេញដីកា បញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ និងបញ្ជាឱ្យអ្នកបើកបររថយន្តJeep ដែលបុកមនុស្សស្លាប់ចូលខ្លួន។

ភ្នំពេញ៖ អ្នកបើកបរថយន្ត Jeep បានបង្កឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែល បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ហើយអ្នកបើកបររថយន្តគេចខ្លួនមកដល់នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្ត Jeep ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ ដោយសរសេរលើបណ្ដាញសង្គមហ្វេកប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់! ឯកឧត្តម កើត រិទ្ធ ណែនាំឱ្យព្រះរាជអាជ្ញាដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិមធ៌ ឯកឧត្តម ជិន ម៉ាលីន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣នេះ បានចេញសារតាមបណ្ដាញសង្គមបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់៕

រយៈពេល ២ ថ្ងៃ អធិការរដ្ឋាននគរបាលស្រុកចិត្របុរី បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ ចំនួនពីរកន្លែង នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រចេះ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ដើម្បីឆ្លើយតបតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បានបញ្ជាឲ្យ កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់ចំនួនពីរកន្លែងនៅក្នុងភូមិសាស្រ្តនិងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយនគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅចំណុចក្នុងរោងចំការដាំស្មៅ របស់ម្ចាស់ឈ្មោះ អេង រ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែធ្នូ … Read More

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ៣៤២នាក់ ត្រឹមរយៈពេល១សប្ដាហ៍។

ភ្នំពេញ៖ យ៉ាងហោចណាស់មានជនសង្ស័យ ៣៤២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៤៧ ករណី ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ បើតាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែធ្នូ នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលអគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាល បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ ។ … Read More

ចៅអធិការវត្តពុទ្ធមេត្តា និងពលរដ្ឋស្នើអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយអន្តរាគមន៍ករណីមានការធ្វើរបងបិទផ្លូវរំលោភលើដីវត្ត។

ឧត្តរមានជ័យ៖ ព្រះតេជគុណ ផាន ញេ ចៅអធិការវត្តពុទ្ធមេត្តា ស្ថិតចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានស្នើដល់អាជ្ញាធរខេត្ត-ក្រុង ជួយពិនិត្យ និងអន្តរាគមន៍បើកផ្លូវឡើងវិញ ខណៈប្រជាពលរដ្ឋដែលជាម្ចាស់ដីចម្ការមួយកន្លែង បានធ្វើរបងបិទផ្លូវរំលោភចូលដីអូរប្រឡាយរបស់ដីចំណីវត្ត នៅផ្នែកខាងក្រោយ ពុំអាចឆ្លងកាត់បាន ។ ព្រះតេជគុណ ផាន ញេ មានសង្ឃដីកាថា កន្លងមកនៅទីអារាមធ្លាប់តែមានពុទ្ធបរិស័ទមកធ្វើបុណ្សទានរួចក៏បន្តដំណើរទៅលេងទឹកធ្លាក់នៅខាងក្រោយវត្ត ប៉ុន្តែមកដល់ពេលនេះវត្ត ស្ទើរតែដាច់ចង្ហាន់ម្តងៗ ដោយពុំមានពុទ្ធបរិស័ទមកធ្វើបុណ្យទាននោះទេ ព្រោះផ្លូវចូលវត្តត្រូវបានបិតរបងបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋដទៃទៀត ដែលប្រកបការងារដាំដំណាំត្រូវយកចេញមិនអាចដឹកយកកសិផលមកលក់នៅលើទីផ្សារបាននោះទេ។ លោកតា យាន … Read More

ក្រោយបែកធ្លាយរឿងអាស្រូវ គាបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា ត្រូវបញ្ចប់មុខតំណែង លោកផ្កាយ៣ កឹម ជាតិ។

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវគាបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា។

ស្ត្រីពិការម្នាក់បន្តសិក្សាចប់បរិញ្ញាបត្រ និងប្រឡូងការងារសង្គម ទោះពិការភាពក៏មិនមែនជាឧបសគ្គ។

កញ្ញា អឿន ណាវី មានពិការភាពភ្នែកតាំងពីកំណើតមកម្ល៉េះ ជាកូនទីពីរ ក្នុងចំណោមបងប្អូនបួននាក់ ដែលមានទីកំណើតនៅភូមិកំរាញ់ ឃុំជីគង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ កាលពីឆ្នាំ២០១៧ នាងបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ និងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញចិត្តវិទ្យា នៅសកលវិទ្យាល័យភូមិនន្ទភ្នំពេញ ។ ទោះបីជានាងមានពិការភាពភ្នែកមែនពិត តែនាងមិនបានបោះបង់ការសិក្សា ដោយសារតែភាពពិការរបស់នាងឡើយ ដ្បិតថាណាវី អាចផ្ទៀងមើលអក្សរបានព្រិលៗ ដោយយកសៀវភៅដាក់ឱ្យកៀកនឹងភ្នែក ។ ចំណែកកត្តាដែលជម្រុញឱ្យនាងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនោះគឺ ដើម្បីជំនះនូវការរើសអើង។ កញ្ញា ណាវី បានលើកឡើងថា៖ “ខ្ញុំជំនះនូវការរើសអើង … Read More

ទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយមានលាយសារធាតុគីមី ខាងជំនាញរកឃើញ នៅខណ្ឌដង្កោ

ភ្នំពេញ៖ រកឃើញទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ដោយមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ និងមានលាយសារធាតុគីមីត្រាំ ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ … Read More