ផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ដ្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ១៥នាក់។ 

ភ្នំពេញ៖ មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ តាមរយៈលិខិតបង្គាប់ការរបស់ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ដែលត្រូវបានផ្អាកការងារបណ្ដោះអាសន្ន នោះ ត្រូវមកបង្ហាញមុខនៅការិយាល័យរដ្ឋបាល-សរុប រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕

👉 សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

➤ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ ➤ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន) ➤ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងពេលពិនិត្យផ្ទៃពោះ មុននិងក្រោយសម្រាល និងចាក់វាក់សាំងកូនរហូតអាយុ២ឆ្នាំ 👉 សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។ … Read More

សាកលវិទ្យាល័យភូមិន្ទកសិកម្ម៖ ជ្រើសរើសមន្ត្រីកិច្ចសន្យា ចំនួន ១០៥នាក់ ឱ្យចូលបម្រើការងារក្នុងអង្គភាពក្រោមឱវាទមួយចំនួន.. 

សេចក្តីជូនដំណឹង របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្តីពី ការជ្រើសរើសមន្ត្រីកិច្ចសន្យាចំនួន ១០៥នាក់ ឱ្យចូលបម្រើការងារក្នុងអង្គភាពក្រោមឱវាទមួយចំនួន ប្រចាំឆ្នាំ២០២៤ វគ្គ២ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អ្នកនាំពាក្យថា ក្រសួងមហាផ្ទៃ កំពុងពិនិត្យករណីពលរដ្ឋប៉ះសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាជួយការងារចរាចរណ៍នៅកន្លែងលក់ទឹកអំពៅ!

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះករណីពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្បែរកន្លែងលក់ទឹកអំពៅ នៃគោលដៅចរាចរណ៍កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការបញ្ជាក់ពីអ្នកនាំពាក្យរងរូបនេះ បានធ្វើឡើងបន្ទាប់ពីមានករណីផ្សព្វផ្សាយព័ត៌មានមួយក្នុងន័យស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិ «ពិនិត្យមើលបុគ្គលម្នាក់ថាជាមន្ត្រីនគរបាល ឬជាអ្វីឱ្យប្រាកដ? ដោយសំអាងថាបុគ្គលនោះគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមវិទ្យុទាក់ទង និងថាបុគ្គលនោះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដី និងអកប្បកិរិយា(មិនសមរម្យ)មកលើប្រជាពលរដ្ឋ។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា … Read More

អយ្យការចេញដីកា បញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ និងបញ្ជាឱ្យអ្នកបើកបររថយន្តJeep ដែលបុកមនុស្សស្លាប់ចូលខ្លួន។

ភ្នំពេញ៖ អ្នកបើកបរថយន្ត Jeep បានបង្កឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែល បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ហើយអ្នកបើកបររថយន្តគេចខ្លួនមកដល់នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្ត Jeep ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ ដោយសរសេរលើបណ្ដាញសង្គមហ្វេកប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់! ឯកឧត្តម កើត រិទ្ធ ណែនាំឱ្យព្រះរាជអាជ្ញាដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិមធ៌ ឯកឧត្តម ជិន ម៉ាលីន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣នេះ បានចេញសារតាមបណ្ដាញសង្គមបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់៕

រយៈពេល ២ ថ្ងៃ អធិការរដ្ឋាននគរបាលស្រុកចិត្របុរី បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ ចំនួនពីរកន្លែង នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រចេះ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ដើម្បីឆ្លើយតបតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បានបញ្ជាឲ្យ កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់ចំនួនពីរកន្លែងនៅក្នុងភូមិសាស្រ្តនិងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយនគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅចំណុចក្នុងរោងចំការដាំស្មៅ របស់ម្ចាស់ឈ្មោះ អេង រ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែធ្នូ … Read More

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ៣៤២នាក់ ត្រឹមរយៈពេល១សប្ដាហ៍។

ភ្នំពេញ៖ យ៉ាងហោចណាស់មានជនសង្ស័យ ៣៤២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៤៧ ករណី ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ បើតាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែធ្នូ នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលអគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាល បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ ។ … Read More