ហេតុអ្វីគួរទិញធានារ៉ាប់រង?
ឆាកជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ ឲ្យតែកើតមកមានរូបមានទុក្ខ តែងតែភពប្រសប់ជាមួយបញ្ហាគ្រប់ៗគ្នា មិនថាតូច ឬធំ? មិនតែប៉ុណ្ណោះ មនុស្សម្នាក់ៗអាចជួបប្រទះនឹងហានិភ័យផ្សេងៗជាយថាហេតុ ដោយមិនបានព្រាងទុកជាមុនឡើយ។ មនុស្សជាច្រើនតែយល់ថាមនុស្សស្លាប់ទៅមិនបានយកអ្វីទៅជាមួយនោះទេ? សូមសាកល្បងគិតបន្តិចថាតើបុគ្គលម្នាក់មានប្រាក់ខែជាប្រចាំខែ មានប្រាក់ចំណូលជាប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ តែងយកថវិកាឬចំណូលទាំងនេះដោះស្រាយជីវភាព ចិញ្ចឹមបីបាច់ ទំនុកបម្រុងគ្រួសារ រំលោះផ្ទះដើម្បីមានជំរកសមរម្យមួយហ្នឹងគេ ស្រាប់តែគ្រោះអកុសលកើតឡើងចំពោះបុគ្គលនោះ តើចំណូលទាំងអស់នោះមានទៀតឬទេ សម្រាប់ផ្តល់ឲ្យគ្រួសារគាត់? បើជាប្រាក់ខែថាតើក្រុមហ៊ុនបានបន្តបើកឲ្យគ្រួសារគាត់ជាប្រចាំខែទៀតឬទេ? បើជាប្រាក់ចំណូលថាតើមាននរណាយកទៅផ្តល់ឲ្យគ្រួសារគាត់? សំអាងប៉ុណ្ណឹងអាចបញ្ជាក់បានថាមនុស្សស្លាប់យកទៅតាមនូវចំណូលផ្ទាល់ខ្លួនរបស់គាត់ទៅតាម។ ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះ ឬការពារទុកជាមុន អ្នកមានជម្រើសក្នុងការផ្ទេរហានិភ័យនេះជាការទិញធានារ៉ាប់រងសម្រាប់ការពារ។ ជាទូទៅ ធានារ៉ាប់រងមានច្រើនប្រភេទ រួមមានធានារ៉ាប់រងជីវិត ធានារ៉ាប់រងទូទៅ ធានារ៉ាប់រងសុខភាព … Read More