ប្រជាពលរដ្ឋរុស្ស៊ី ២៨ម៉ឺននាក់ ចុះហត្ថលេខាកិច្ចសន្យាចូលបម្រើកងទ័ពក្នុងឆ្នាំនេះ
រុស្សី៖ លោក Dmitry Medvedev អតីតប្រធានាធិបតី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ២៨ម៉ឺននាក់ បានចុះហត្ថលេខាចូលបម្រើកងទ័ពនៅក្នុងឆ្នាំនេះ ។ លោក Medvedev និយាយថា លោកបានជួបជាមួយក្រុមមន្រ្តីក្នុងស្រុក ក្នុងគោលបំណងដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងការធ្វើដំណើរទៅកាន់តំបន់ជ្រោយខាងកើតរបស់រុស្ស៊ី។ រុស្ស៊ីបានប្រកាសផែនការពង្រីកកម្លាំងកងទ័ពប្រយុទ្ធរបស់ខ្លួនជាង ៣០ភាគរយ រហូតដល់ ១,៥លាននាក់ ស្របពេលដែលមានការបាត់បង់កម្លាំង និងគ្រោះថ្នាក់ពុំបានបញ្ចេញឲ្យដឹងនៅក្នុងសង្រ្គាមរបស់ទីក្រុងម៉ូស្គូជាមួយអ៊ុយក្រែន កាលពីឆ្នាំមុន។ រុស្ស៊ីត្រូវការកងទ័ព ៧លាននាក់ ដើម្បីធានាដល់សន្តិសុខជាតិរបស់ខ្លួន គឺជាចំណាត់ការមួយត្រូវការអនុញ្ញាតឲ្យមានថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ បើតាមក្រុមតំណាងរាស្រ្តមួយចំនួនរបស់រុស្ស៊ី បានលើកឡើង។ … Read More