ប្រមុខដឹកនាំកំពូលរុស្សី បានជំរុញឱ្យជនជាតិរុស្ស៊ីយកកូនឱ្យច្រើន ព្រោះការរស់រានរបស់ប្រជាសាស្រ្ត កំពុងជួបហានិភ័យ
រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃម្សិលមិញថា ក្រុមគ្រួសារជនជាតិរុស្ស៊ី ត្រូវតែបង្កើតកូនយ៉ាងហោចណាស់ពីរនាក់ សម្រាប់ជាប្រយោជន៍ដល់ការរស់រានមានជីវិតរបស់ប្រជាសាស្ត្រ ហើយត្រូវមានកូនបីនាក់ ឬច្រើនជាងនេះ ប្រសិនបើចង់អភិវឌ្ឍ និងរីកចម្រើនទៅមុខ។ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនជិត ២ ឆ្នាំមុនមកនេះ រុស្សីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យដឹង ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ចេញពីការប្រឆាំងទៅនឹងជម្លោះ ឬការភ័យខ្លាចនៃការកោះហៅឱ្យចូលប្រយុទ្ធ។ លោក ពូទីន បានប្រាប់និយោជិតនៅរោងចក្រផលិតរថក្រោះមួយនៅតំបន់ យ៉ូរ៉ាល់ស៍ (Urals) ថាកុមារពីរនាក់ក្នុងមួយគ្រួសារ គឺជាចំនួនអប្បបរមា … Read More