ប្រមុខដឹកនាំជើងគោកមានប្រសាសន៍ថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្តេជ្ញាថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាក មួយចំនួនយ៉ាងណាក្តី ។ ការប្តេជ្ញារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ខាងលើកនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០ … Read More

ច្បាប់ធានារ៉ាប់រង

001_ច្បាប់ស្តីពីការធានារ៉ាប់រង 002_ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគា 003_ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ 004_ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើងប្រុស.ស្រីចំនួន៤០នាក់ យកមកអប់រំ មាន០៨នាក់ ជាប់សារធាតុញៀនកសាងសំណុំរឿងបញ្ជូនបន្តនីតិវិធី!!!

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើងប្រុស.ស្រី៤០នាក់ យកមកអប់រំ មាន០៨នាក់ ជាប់សារធាតុញៀនកសាងសំណុំរឿងបញ្ជូនបន្តនីតិវិធី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា៖ ក្រោយពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបាន ប្រទះឃើញក្រុមក្មេងទំនើង បង្កើតជាក្រុម បក្សពួក ប្រមូលផ្ដុំគ្នាផឹកស៊ីតាមបណ្ដោយផ្លូវ និងជុំវិញកន្លែងកំសាន្តផ្សេងៗ កម្លាំងបានចុះត្រួតពិនិត្យឆែកឆេរ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤០នាក់ និងធ្វើតេស្តទឹកនោម ។ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប រួមមាន៖ ១. ឯកឧត្ដម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្រ្តី ២. ឯកឧត្ដម ស្រ៊ី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ៣. ឯកឧត្ដម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ការបោះឆ្នោតផ្ដល់ទំនុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលខាងលើ នឹងប្រព្រឹត្តនៅក្នុងសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី២១ ខែកុម្ភៈ … Read More

នៅជិតព្រំដែនហ្កាហ្សា រថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង ធ្វើចលនា ស្របគ្នាកងទ័ពអ៊ីស្រាអែលវាយឆ្មក់លើមន្ទីពេទ្យហ្កាហ្សា

បរទេស៖ គេឃើញ រថក្រោះ និងរថពាសដែករបស់អ៊ីស្រាអែលជាច្រើនគ្រឿង បានកំពុងប្រតិបត្ដិការនៅជិតព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ស្រ្ទីប កាលពីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ដ នៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ យោងតាមកងទ័ព បានអោយដឹងថា កងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ទៅលើមន្ទីរពេទ្យធំបំផុតមួយដែលកំពុងបំពេញមុខងារក្នុងតំបន់ហ្កាហ្សា ខណៈវីដេអូដែលបង្ហោះតាម Online បានបង្ហាញពីភាពចលាចល ការស្រែក និងសំឡេងបាញ់កាំភ្លើងនៅក្នុងច្រករបៀងដែលមានសភាពងងឹតដែលពោរពេញទៅដោយ ធូលី និងផ្សែង។ យោធាអ៊ីស្រាអែល បានហៅការវាយឆ្មក់របស់ខ្លួនលើមន្ទីរពេទ្យ ណាស៊ើរ (Nasser)ថា ជា ការកំណត់គោលដៅជាក់លាក់ និងមានដែនកំណត់ ហើយបាននិយាយថា … Read More

ឆ្នាំ២០២៨ខាងមុខ សេដ្ឋកិច្ចរបស់ប្លុក BRICS អាចវ៉ាដាច់សេដ្ឋកិច្ចប្លុក G7

បរទេស៖ លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី ដែលហៅកាត់ថា NDB បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសជាសមាជិក BRICS នឹងវ៉ាដាច់ G7 ទៅលើចំណែកនៅក្នុង GDP សកលក្នុងរយៈពេល៤ឆ្នាំខាងមុខ។ នាកិច្ចប្រជុំកំពូលរដ្ឋាភិបាល ពិភពលោកនៅទីក្រុងឌូបៃ ប្រធានក្រុមហ៊ុនផ្តល់ប្រាក់ កម្ចីអន្តរជាតិនេះបានថ្លែងថា ជាមួយនឹងការបន្ថែមសមាជិកថ្មី ភាគហ៊ុនរបស់ក្រុមនៅក្នុងទិន្នផល សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ពី៣៥ភាគរយ បច្ចុប្បន្នដល់៤០ភាគរយ នៅឆ្នាំ២០២៨ ខណៈពេលដែលក្រុម G7 ក្រុមប្រទេសអភិវឌ្ឍន៍ នឹងធ្លាក់ចុះមកត្រឹម២៧,៨ភាគរយ ។ … Read More