សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Bour Kry) ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំវក ព.ស. ២៤៨៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ១៩៤៥។ ព្រះបិតាព្រះនាម បួរ វ៉ាន ព្រះមាតាព្រះនាម ជា ជួន។
-បឋមវ័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់ប្រសូតនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងព្រះជន្ម៧ព្រះវស្សា ព្រះអង្គបានសិក្សាអក្សរ និងលេខនព្វន្ត នៅសាលាបឋមសិក្សា ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២៥០៣ គ.ស. ១៩៥៩ ព្រះអង្គបានប្រឡងចូលសិក្សានៅវិទ្យាល័យបាត់ដំបង។ លុះដល់ឆ្នាំថោះ គ.ស. ១៩៦៣ ព្រះអង្គបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ -បព្វជ្ជា នៅឆ្នាំ១៩៦៣ ព្រះអង្គបានសម្រេចសុំអនុញ្ញាតលាមាតាបិតា និងក្រុមញាតិ … Read More