សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅលោក David Hutt ថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយចេញនូវព័ត៌មានសំខាន់ៗ ដើម្បីឆ្លើយតបប្រាប់ទៅកាន់លោក David Hutt អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat ឲ្យដឹងថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ នេះបើយោងតាមសារសម្តេចតេជោ បង្ហោះនៅលើបណ្តាញសង្គមនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចតេជោបានសរសេរថា÷ បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ថ្ងៃ១២ ខែមិថុនា … Read More

ក្រុមក្មេងទំនើង០២ក្រុម សរុបចំនួន០៥នាក់ បង្កអសន្តិសុខតាមសួនច្បារសាធារណៈ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំមកសាកសួរ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។ ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។ ក្នុងអំឡុងពេលចុះល្បាត ក៏បានឃើញក្មេងទំនើងជាភេទទី៣ មាន០២ក្រុម មានគ្នាសរុបចំនួន៥នគក់ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។ នៅប្រទេសអូស្រ្តាលី … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា កុំធ្វើជាមន្ត្រីជើង ១០ អង្គុយតែក្នុងការិយាល័យ រង់ចាំចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។ បើយោងតាមរបាយការណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មួយត្រីមាសកន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានខិតខំប្រឹងប្រែងយ៉ាងសកម្មកម្លាំង កាយចិត្ត … Read More

សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចចិត្តមិនចូលរួមសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន វាជាសិទ្ធិរបស់កម្ពុជា, សូមកុំទម្លាក់កំហុសឱ្យចិន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងបែបនេះ តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់ នាយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ សំណេរទាំងស្រុង មានខ្លឹមសារយ៉ាងដូច្នេះថា៖ ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ … Read More

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន…

បន្ទាយមានជ័យ÷ នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ឈ្មោះ ប្រាស៊ូបឆូក ស្រាកែវ (PRASOBCHOK SRAKEEW) ហៅ ឌីវ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ … Read More

អាជ្ញាធរមីននៅថ្ងៃនេះបានបន្តអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូម​កុំចូល​ទៅ​តំបន់​ណា​ដែល​មិន ដឹងប្រវត្តិច្បាស់លាស់និងត្រូវសាកសួរអាជ្ញាធរមូល ដ្ឋានមុនចូលតំបន់នោះ និង​សូម​កុំ​ប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និងប្រតិបត្តិករបោស សម្អាតមីនដែលនៅជិតទីនោះ ដើម្បីយក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេចចោល។

ការបន្តអំពាវនាវនេះ ខណះក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ ២០២៤ នេះ មាន​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ៣០នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីន ១៣នាក់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់ របួស ១៨នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់។ អាជ្ញាធរមីនបានបង្ហាញឲ្យដឹងថា អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណី នេះបណ្តាល​មក​ពី​សកម្មភាព​នៃ​ការ​លេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម … Read More

បញ្ជូនសង្ស័យ ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១០០កញ្ចប់

ភ្នំពេញ៖ កម្លាំងផជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤បាបញ្ជូនសង្ស័យចំនួន៦នាក់ពាកព័ន្អករណីគញរឿងញៀន ទៅតុលាការចាមួយវត្ថុតាងគញរឿងញៀនជាង១០០កញ្ចប់ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ៦នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយបានចុះបង្រ្កាបកាលពីថ្ងៃទី៣១ ខែឧសភា និង ទី១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ នៅលើផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់លេខ១១ ផ្ទះសំណាក់ដំរីឆ្លាត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបន្ទប់ជួលលេខ S05B ជាន់ទី៤ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់ទឹកថ្លា … Read More

ការរៀបចំសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋសមត្ថកិច្ចស្រុកអង្គស្នួលបានបង្ក្រាបក្មេងទំនើង

ស្រុកអង្គស្នួល៖ -ករណីៈ កិច្ចប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនើង(បង្ហោះម៉ូតូ) -កើតហេតុថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៥០ នាទី។ -នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ +ជនសង្ស័យ ៖ ០៦ នាក់ ប្រុស ១-ឈ្មោះ រ៉ា គឹមហ៊ាក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិព្រៃចំការ … Read More