សម្តេចតេជោ បានថ្លែងបញ្ជាក់ថា តួអង្គសហស្ថាបនិកសម្រាប់ការចរចានយោបាយ បង្កើតព្រឹទ្ធសភា ពេលនោះ គឺនៅសល់តែសម្តេចម្នាក់ប៉ុណ្ណោះ

ភ្នំពេញ៖ ខណៈនេះ សម្តេចតេជោ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ … Read More

ច្រានចោលពាក្យចចាមអារ៉ាម ពីក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម កាលថា បានហាមឃាត់ប្រធានធនាគារ Sacombank មិនឱ្យចាកចេញពីប្រទេស

វៀតណាម៖ ការបដិសេធពាក្យចចាមអារ៉ាម ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ដែលថា ប្រធានធនាគារ Sacombank គឺលោក Duong Cong Minh ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។ ពាក្យចចាមអារ៉ាម ដែលបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ បានបណ្តាលឱ្យភាគហ៊ុនធនាគារ Sacombank (STB) ធ្លាក់ចុះ ៥,៧ភាគរយ នៅពេលព្រឹកមុនពេលបិទថ្ងៃធ្លាក់ចុះ ៤ភាគរយ នៅក្នុងតម្លៃ ៣០,២០០ដុង ស្មើនឹង ១,២២ ដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា … Read More

ឧត្តមសេនីយ៍ Surachate អគ្គស្នងការរង នគរបាលជាតិ តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ ចេញដីកាចាប់ខ្លួន

ថៃ៖ អគ្គស្នងការរងនគរបាលជាតិ គឺឧត្តមសេនីយ៍ Surachate “Big Joke” Hakparn តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ បានសម្រេចចេញដីកាចាប់ខ្លួន បន្ទាប់ពីគេចចេញដីកា កោះហៅចំនួនបី ក្នុងសំណុំរឿងល្បែងស៊ីសងតាមអនឡាញ។ នៅក្នុងការស៊ើបអង្កេត របស់មន្ត្រីប៉ូលីស ដែលពាក់ព័ន្ធនឹងគេហទំព័រល្បែងអនឡាញ BNKMaster ការប៉ុនប៉ងត្រូវបានធ្វើឡើង ដើម្បីកោះហៅលោក ឧត្តមសេនីយ៍ Surachate ដែលត្រូវបានគេស្គាល់ឈ្មោះ ហៅក្រៅថា ជា “Big Joke” ស្នងការរងនៃប៉ូលីសថៃ បន្ទាប់ពីទិន្នន័យប្រតិបត្តិការ ហិរញ្ញវត្ថុបានភ្ជាប់រូបលោក ទៅនឹងបណ្តាញខាងលើ … Read More

កតញ្ញូតាធម៌ របស់កុលបុត្រ កុលធីតាចិន ឆ្លុះបញ្ចាំងក្នុង បុណ្យឆេងម៉េង

នាដើមខែមេសា ជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើន គឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិន ចាត់ទុកជាថ្ងៃបុណ្យប្រពៃណី ដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង ៤ ដែលថ្ងៃបុណ្យ ៣ ផ្សេងទៀតរួមមាន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុណ្យសែននំចាំង និងបុណ្យសែនព្រះខែ ។ … Read More

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រសួងអប់រំណែនាំ ពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន … Read More

សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Bour Kry) ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំវក ព.ស. ២៤៨៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ១៩៤៥។ ព្រះបិតាព្រះនាម បួរ វ៉ាន ព្រះមាតាព្រះនាម ជា ជួន។

-បឋមវ័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់ប្រសូតនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងព្រះជន្ម៧ព្រះវស្សា ព្រះអង្គបានសិក្សាអក្សរ និងលេខនព្វន្ត នៅសាលាបឋមសិក្សា ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២៥០៣ គ.ស. ១៩៥៩ ព្រះអង្គបានប្រឡងចូលសិក្សានៅវិទ្យាល័យបាត់ដំបង។ លុះដល់ឆ្នាំថោះ គ.ស. ១៩៦៣ ព្រះអង្គបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ -បព្វជ្ជា នៅឆ្នាំ១៩៦៣ ព្រះអង្គបានសម្រេចសុំអនុញ្ញាតលាមាតាបិតា និងក្រុមញាតិ … Read More

សេចក្ដីប្រកាសព័ត៌មានរបស់ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់លាស់ហើយ ការផ្ដន្ទាទោសជនល្មេីសជនជាតិចិនតៃវ៉ាន់ ២នាក់ ដាក់ពន្ធនាគារម្នាក់ៗ ២០ ឆ្នាំ និងពិន័យ ៤០លានរៀល ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិង សម្អាតប្រាក់ គឺជា អតិបរមានៃទោសដែលច្បាប់កំណត់ ។ មានន័យថា គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានជាប្រភេទ កេតាមីន (K) ហេីយគ្រឿងញៀនប្រភេទ កេតាមីននេះ ទោសធ្ងន់បំផុតតែ ២០ ឆ្នាំទេ ទោះរឹបអូសបានប៉ុន្មានគីឡូក្រាម ឬ ប៉ុន្មានតោនក៏ដោយ ។

សូមរំលឹកថា៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជូនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ៦នាក់ និងថ្នាំញៀនជាង ៧៨០គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ សូមជម្រាបថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាសឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យ​នគរបាល​ជាតិកម្ពុជាថ្មីនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះទៅកងកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវមានការអប់រំកែលម្អអំពីអាកប្បកិរិយា សីលធម៌ វិន័យឱ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តុបណ្ឌិត … Read More