រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី៤ ខែមីនា បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងមូស្គូ បន្ទាប់ពីមានការផ្សព្វផ្សាយនូវការបែកធ្លាយនូវខ្សែអាត់សំឡេងនៃកិច្ចពិភាក្សាសម្ងាត់របស់កងទ័ពអាល្លឺម៉ង់ ស្តីពីអ៊ុយក្រែន យោងតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី ។ ទីក្រុងប៊ែរឡាំង បានចោទប្រកាន់រុស្ស៊ីថា បានព្យាយាម «ធ្វើឲ្យមានអស្ថិរភាព» ដល់ប្រទេសអាល្លឺម៉ង់ ដោយការផ្សព្វផ្សាយនូវខ្សែអាត់សំឡេង នៅលើបណ្ដាញសង្គមរបស់រុស្ស៊ី ដោយក្នុងខ្សែអាត់នោះ អ្នកចូលរួមបានពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាស់មីស៊ីល Taurus ដែលផលិតដោយអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា។ ទីភ្នាក់ងាររដ្ឋរុស្ស៊ី RIA Novosti បានឲ្យដឹងថា៖ «ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានទៅដល់ក្រសួងការបរទេសរុស្ស៊ី ជាកន្លែងដែលលោកអគ្គរដ្ឋទូតត្រូវបានកោះហៅ … Read More