ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា … Read More

សិទ្ធិមូលដ្ឋានរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន

បុគ្គលម្នាក់ៗមិនត្រូវបានគេដកសិទ្ធិសេរីភាពដោយបង្ខំបាននោះទេ ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់អន្តរជាតិផងដែរ។ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាបានការពារដល់កិត្តិយស សេរីភាព សេចក្ដីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ ដូចនេះរាល់ការចាប់ខ្លួន ឃុំខ្លួន ជាពិសេស គឺការឃាត់ខ្លួនពុំអាចធ្វើទៅបានដោយបង្ខំបាននោះទេ ពោលគឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមានតែប៉ុណ្ណោះ។ តើនៅពេលឃាត់ខ្លួន តើជនសង្ស័យមានសិទ្ធិអ្វីខ្លះតាមនីតិវិធីច្បាប់? យោងតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ បុគ្គលណាម្នាក់ដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន ជននោះមានសិទ្ធិមួយចំនួនតាមផ្លូវច្បាប់ដើម្បីការសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់មានដូចខាងក្រោយ៖ ១/សិទ្ធិដឹងពីមូលហេតុនៃការឃាត់ខ្លួន ៖ ជនដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន មានសិទ្ធិនៅក្នុងការដឹងអំពីមូលហេតុនៃការឃាត់ខ្លួន។ ២/សិទ្ធិមានជំនួយពីមេធាវី ៖ សិទ្ធមានជំនួយពីមេធាវី ជាសិទ្ធិមូលដ្ឋានមួយរបស់ជនសង្ស័យដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន។ សិទ្ធិជួបមេធាវី អាចត្រូវបានធ្វើទៅបាននូវក្រោយពេលដែល រយៈពេល ២៤ … Read More

ក្រសួងមហាផ្ទៃ៖ ប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ៖ ៨៣៥  ប្រក ស្តីពីប្រកាសបណ្ដេញមន្ត្រីនគរបាល ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ៖ ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤

ផែនការណែនាំរបស់ គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ លេខ៖ ០២/២០២៤ គជបអ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:១៧ នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១២១/០០៣ ស្តីពី ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងមហាផ្ទៃ៖ ចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ

ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៖ ៤៤០.ប្រក ស្តីពីការសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានលោក អ៊ុច លាង ជាប្រធាន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រុស្ស៊ី បង្ហាញការវាយទប់ការវាយលុករបស់អ៊ុយក្រែន ស្របអ៊ុយក្រែន ថាខ្លួនបានវាយប្រហាររ៉ាដារបស់រុស្ស៊ី

រុស្ស៊ី៖ កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់កងទ័ពអ៊ុយក្រែនចេញពីមុខព្រួញជាច្រើន ក្នុងនោះរួមមានមុខព្រួញអាវដេវយេកា (Avdeyevka) ផងដែរ ខណ:កងទ័ពអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារលើកន្លែងប្រមូលផ្ដុំទ័ពរុស្ស៊ី និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗ បើតាមការរាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ។ ក្រសួងការពារជាតិ បាននិយាយនៅក្នុងរបាយការណ៍ថា កងទ័ពរុស្ស៊ីបានកម្ទេចរថក្រោះ ប្រព័ន្ធបាញ់មីស៊ីល ចំណុចត្រួតពិនិត្យយានដ្រូន និងអាវុធជាច្រើនដើមផលិតនៅអាមេរិក ហើយនិងឧបករណ៍ផ្សេងៗទៀត ក្នុងអំឡុងពេលមួយថ្ងៃកន្លងទៅនេះ។ យោងសេចក្ដីរាយការណ៍បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្ដហោះប្រយុទ្ធធនMIG-29 ១គ្រឿង និងយានដ្រូនរាប់រយគ្រឿង និងបានស្ទាក់ចាប់រ៉ូកែតជាច្រើនគ្រាប់របស់អ៊ុយក្រែន។ នៅថ្ងៃជាមួយគ្នានោះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការប្រយុទ្ធ៧៦លើក បានចាប់ផ្ដើមនៅរយៈពេល២៤ម៉ោងកន្លងទៅដោយកងទ័ពអ៊ុយក្រែន បានបានចាប់ផ្ដើមវាយប្រហាទៅលើ តំបន់ … Read More

ដំណោះស្រាយរដ្ឋពីរ ! បេសកជនចិន ជំរុញអ៊ីស្រាអែល ឱ្យឈប់ធ្វើឱ្យខូចឈ្មោះ

ប៉េកាំង៖ ប្រចាំអង្គការសហប្រជាជាតិ បេសកជនចិន បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការប្រមាថ “ដំណោះស្រាយរដ្ឋពីរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា “យើងជំរុញឱ្យអ៊ីស្រាអែល ឈប់ធ្វើឱ្យខូចគុណភាពដំណោះស្រាយរដ្ឋពីរ បញ្ឈប់ការលុបបំបាត់មូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរ និងបញ្ឈប់សកម្មភាពតាំងទីលំនៅខុសច្បាប់” និងការប្រើប្រាស់សិទ្ធិវេតូ។ លោក Geng បានសង្កត់ធ្ងន់ថាជិតប្រាំខែបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះហ្គាហ្សា ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់បទឈប់បាញ់ត្រូវបានរារាំងដោយបង្ខំដោយសហរដ្ឋអាមេរិកជាលើកទី៤ “ដែលប្រទេសចិនបានរកឃើញថា មានការខកចិត្តយ៉ាងខ្លាំង” ។ លោកបានបន្ថែមថា លទ្ធផលនៃការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខបង្ហាញយ៉ាងច្បាស់ថា លើបញ្ហាទាមទារបទឈប់បាញ់នៅហ្គាហ្សា សមាជិកក្រុមប្រឹក្សាភាគច្រើនគឺយល់ព្រម។ លោកបានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ការចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៤ ។